កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធនិងការ ជ្រើសរើសកងកំលាំងប្រដាប់អាវុធដោយ ខុសច្បាប់
កំលាំងការិយាល័យព័ត៏មាន និងសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងបន្តការស៊ើបអង្កេតវែកមុខមេខ្លោងដែលនៅពីក្រោយខ្នង បក្ខពួក ក្នុងការជ្រើសរើសកងទ័ពបង្កើតកងកម្លាំងប្រដាប់អាវុធ ដោយដាក់ឈ្មោះថា កងទ័ពសុវណ្ណភូមិ ក្នុងការចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុន សែន។ ការស្វែងរកមេខ្លោងក្នុងការបង្កើតកងកំលាំងប្រដាប់អាវុធខុសច្បាប់ឈ្មោះសុវណ្ណភូមិ គឺបន្ទាប់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់ខ្លួនមនុស្ស៦នាក់ដែលពាក់ព័ន្ធក្នុងរឿងនេះ។ សូមជម្រាបថា មនុស្ស៦នាក់ដែលសង្ស័យពាក់ព័ន្ធនឹងការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ឈ្មោះ កងទ័ពសុវណ្ណភូមិត្រូវបានកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឃាត់ ខ្លួន នៅថ្ងៃទី៣១ខែមិនា អ្នកទាំងនោះត្រូវបាន គេឃាត់ខ្លួននៅក្នុងភោជនីយ៍ដ្ឋាន មួយកន្លែងក្នុងខ័ណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ។ អ្នកទាំង៦នាក់កំពុងត្រូវបានសាកសួរបន្តពីសំណាក់មន្ត្រីការរិយាល័យព័ត៌មាន និងសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅឡើយ។
ជនសង្ស័យទាំងនោះត្រូវបានគេ ដឹងថា ទី១ឈ្មោះ ជា សារ៉ាន់ អាយុ ៤៩ ឆ្នាំ, ទី២ឈ្មោះ លីវ សុកសុវណ្ណ អាយុ ៤៩ ឆ្នាំ, ទី៣ ឈ្មោះ ផ្លត រ៉ី អាយុ ៦០ ឆ្នាំ, ទី៤ឈ្មោះ ជុំ វីជ័យ អាយុ ៤២ ឆ្នាំ និង ទី៥ឈ្មោះ ជែង ធូ អាយុ ៤៣ ឆ្នាំ។ ចំណែក ១នាក់ទៀត មិនត្រូវបានគេបង្ហើបឲ្យដឹងឈ្មោះឡើយ។
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ឲ្យដឹងថា ដោយអនុវត្ត បទបញ្ឆារបស់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ឆាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ឆាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដីកាបញ្ឆា អោយចូលខ្លួនរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ មិនា ស្នងការព័ត៏មាន និងសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ
ឧត្តមសេនីយ៏ ហុងវីណុល សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ និងពោធិសាត់ ចុះធ្វើការបង្រ្កាប និងចាប់ខ្លួនក្រុមប្រដាប់អាវុធខុស ច្បាប់បានចំនួន៦នាក់ និងវត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ឆូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់។
សូមជម្រាបថា តាមច្បាប់អ្នកដែលរងការចោទ ពីបទប្រព្រឹត្តិ សកម្មភាព បង្កើតកម្លាំងប្រដាប់ អាវុធខុសច្បាប់ ប្រសិនបើមាន ភ័ស្តុតាង ពិតប្រាកដនោះ គឺត្រូវប្រឈមនឹងការដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ។ កាលពីខែមករាឆ្នាំ២០១១នេះ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ សាមិត វីរៈ សង្ស័យពាក់ព័ន្ធនឹងការ រើសកម្លាំង ប្រដាប់អាវុធខុសច្បាប់ ។
No comments:
Post a Comment
yes