សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

ប៉េអឹម​​ចាប់​អ្នក​កាសែត​​3​នាក់ ពី​បទ​ជំរិត​​ទារ​ប្រាក់​20​ដុល្លារ​​ពី​មន្ត្រី​យោធា​


 ក្រុម​អ្នក​កាសែត​​ចំនួន​៣​នាក់​ដែល​មាន​អ្នក​ស្គាល់​​តិច​តួច​​បំផុត ក្នុង​ខេត្ត​បាត់​ដំបង ​បានត្រូវ​កម្លាំង​ប៉េអឹម​​ស្រុក​សង្កែ ​ចាប់​ឃាត់​ខ្លួន​កាលពីវេលា​​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ កញ្ញា ក្រោម​បទ​ចោទ​ប្រកាន់​​ថា បាន​ទូរស័ព្ទ​​​ជំរិត​ទារ​ប្រាក់​ពី​មន្ត្រី​យោធា​ម្នាក់​​ចំនួន​២០​ដុល្លារ ​ដោយ​ចោទ​មន្ត្រី​​យោធា​នោះ​ថា ​រក​ស៊ី​ល្មើស​ច្បាប់ ។


 លោក​អិុន តាំ មេ​បញ្ជា​ការ​រង​មូល​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​​ស្រុក​សង្កែ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ក្រុម​អ្នក​កាសែត​​ទាំង​៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​​រួម​មាន​១-ឈ្មោះ​​សឹុម ​សារឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ  ​ជា​សមា​ជិក​សម្ព័ន្ធ​អ្នក​សារ​​ព័ត៌​មាន​សាខា​​ខេត្ត​បាត់ដំបង និង​ជា​អ្នក​យក​ព័ត៌​មាន​ឱ្យ​កាសែត​​ «សំដី​រាស្ត្រ» ២-ឈ្មោះ​​ទា រើន ភេទប្រុស អាយុ​៤៨ឆ្នាំ ជា​ជន​ពិការ​ជើង​ឆ្វេង​កាន់​កាត​កាសែត «សំដី​រាស្ត្រ» ផុត​កំណត់ និង​៣-ឈ្មោះ​ជុំ ​សុភា​រុន ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ កាន់​កាត​កាសែត​​ «កម្ពុជា​ថ្ងៃ​ថ្មី» ។ លោក​អិុន តាំ បាន​បញ្ជាក់​ថា ក្រុម​អ្នក​កាសែត​ទាំង​៣​នាក់​នេះ ត្រូវ​បាន​មន្ត្រី​យោធា​​មួយ​រូប​​ឈ្មោះ​ទៀង ​ប៊ុន​ទិត្យ ​អាយុ​៣៨​ឆ្នាំ នៅ​ការិយា​ល័យ​ទី២ នៃ​​មេ​បញ្ជា​ការ​​ដ្ឋាន​ជើង​គោក​ប្រចាំ​ការ​យោធ​ភូមិ​ភាគទី​៥ ​ប្តឹង​ចោទ​​ពី​បទ​ទូរស័ព្ទ​​ជំរិត​ទារ​ប្រាក់​២០​ដុល្លារ ។


 លោកទៀង ប៊ុន​ទិត្យ បាន​ប្រាប់​ពី​ដំណើរ​រឿង​នេះ​តាម​ទូរស័ព្ទថា ​ក្រុម​អ្នក​កាសែត​​ទាំង​៣​នាក់ ​នេះ​ដឹក​នាំដោយ​ឈ្មោះ​ស៊ឹម សារឿន ​បាន​ទូរស័ព្ទ​ទៅ​សុំ​ប្រាក់​ពី​លោក​ចំ​នួន​២០​ដុល្លារ ​ហើយ​​លោក​​ប្រាប់​ថា​ គ្មាន​​ប្រាក់​ទេ តែ​អ្ន​ក​កាសែត​​រូប​នោះ​បែរ​ជា​ចោទ​ប្រកាន់​រូប​លោកថា ជា​អ្នក​រក​ស៊ីបទ​ល្មើស​​ ហើយ​មិន​ព្រម​​ប្រាប់​ពី​បទ​ល្មើស​នោះទេ ទើប​លោក​​ក្តៅ​ក្រហាយ​​ប្តឹង​សមត្ថ​កិច្ច​តែម្តង​ទៅ ។


 ចំណែកលោក​ស៊ីម ​សារឿន ​ដែលត្រូវ​​ចោទ​បាន​និយាយថា ​លោក​ពិតជា​​បាន​ទូរស័ព្ទ​​ទៅ​សុំ​លុយ​ពី​មន្ត្រី​យោធា​​នោះ​មែន គឺ សុំ​តែ​​៥​ដុល្លារ​ប៉ុណ្ណោះ​ មិន​បាន​សុំ​២០​ដុល្លារ​ទេ ហើយ​​និយាយថា ​ការ​សុំ​លុយ​នេះ​ដោយ​សារ​តែ​​​រូប​លោកស្គាល់​គ្នា​​ជា​មួយមន្ត្រី​​យោធា​រូប​នេះ តែ​​​បាន​ប​ដិ​សេធ​ថា ពួក​គេមិន​បាន​ចោទ​មន្ត្រី​យោធា​រូប​នេះ​ពី​រឿងរក​ស៊ី​​បទ​ល្មើស​ទេ។ ​លោក​សារឿន បាន​​និយាយថា​ ក្រោយ​​ពី​ចរចា​សុំ​លុយ​៥​ដុល្លារមិន​បាន ​​​បន្តិច​ក្រោយ​​មក​មន្ត្រី​យោធា​​នោះ​បាន​​ទូរស័ព្ទ​​ឱ្យ​ពួកខ្លួន​មក​​យក​លុយ​៥០​ដុល្លារ​ដោយ​ណាត់​ជួប​គ្នា​​ទទួល​ប្រាក់​នៅខាង​មុខ​​វត្តអន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​តែ​ពេល​មក​ជួប​ស្រាប់​តែ​មន្ត្រី​យោធា​នោះ​ប្រាប់​​​ថា ទៅ​យក​នៅ​ហាង​កាហ្វេ លុះ​ជិះ​ចេញ​មក​ស្រាប់តែ​​នាំ​ពួក​គេចូល​ទី​ប​ញ្ជា​ការ​​ប៉េអឹម​ស្រុក​សង្កែ ហើយ​ត្រូវ​ប៉េអឹម​​ឃាត់ខ្លួន​តែ​ម្តងទៅ ។


 ទោះ​បីជា​បែប​ណា​ មន្ត្រី​យោធា​​ឈ្មោះ​ទៀង ប៊ុន​ទិត្យ ​និយាយថា លោក​ប្តឹង​ចោទ​ប្រកាន់​​នេះ​ដោយ​សារ​តែ​ក្តៅក្រហាយ​​នឹង​អ្នក​​កាសែត​នោះ​ទូរស័ព្ទ​​សុំ​លុយ​​លោក​មិន​បាន​ហើយ​បែរ​ជា​ចោទ​ថា ​រូប​លោក​រក​សីុ​តែ​បទ​ល្មើស​ និង​​មិន​​ប្រាប់​ពី​​បទ​ល្មើស​នោះ​ទៀត ។ ​លោក​អិុន តាំ មេ​បញ្ជា​ការ​រង​មូល​ដ្ឋាន​​កង​រាជអាវុធ​ហត្ថ​​ស្រុក​សង្កែ បញ្ជាក់ថា ​ដោយ​យោង​តាម​បញ្ជា​រ​បស់​លោក​មេ​បញ្ជា​ការ​​កង​រាជ អាវុធ​ហត្ថ​ខេត្ត និង​លោក​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំប​ូង​ខេត្ត លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​​ក្រុមអ្នក​កាសែត​ទាំង៣​នាក់​​នេះ​ទៅ​កាន់​​សាលា​ដំបូង​​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ៕










ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes