សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

ចិន និង​អាហ្វ្រិក​​ខាង​ត្បូង​ចុះ​​ហត្ថ​លេខា​​លើ​កិច្ច​​ព្រម​ព្រៀង​​ខាង​វិស័យ​​ធន​ធាន​រ៉ែ​ ​និង​ហិរញ្ញ​វត្ថុ​


 ប្រទេស​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា លើ​កិច្ច​ព្រម​ព្រៀង​២​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​ភូមិ​​វិទ្យា​ ធន​ធាន​រ៉ែ និង​ហិរញ្ញ​វត្ថុ​ក្នុង​ឱកាស​នៃ​ទស្សន​កិច្ច​របស់​អនុ​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក KGALEMA MOTLANTHE នៅ​ប្រទេស​ចិន​។


 អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​​ភូមិ​វិទ្យា​ និង​ធន​ធាន​រ៉ែ​ និង​កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ពី​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​ហិរញ្ញ​វត្ថុ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​អនុ​ប្រធានាធិបតី​ចិន​ លោក​ស៊ីជីន​ពិញ និង​សម​ភាគី​អាហ្វ្រិក​ខាង​ត្បូង​ លោក KGALEMA MOTLANTHE នៅ​ក្រុង​ប៉េ​កាំង​។


 ដោយ​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​ថា ជា​ជំហាន​ទៅ​​មុខយ៉ាង​ធំ​មួយ​​នៃ​ការ​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី​លោក​ស៊ី ជីន​ពិញ មាន​ប្រសាសន៍​ថា ចិន និង​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​រួប​រួម​គ្នា​ ហើយ​ជំរុញ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ជា​សាកល​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​នេះ​។ ចិន និង​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្កើត​ភាព​ជា​ដៃ​គូ​​យុទ្ធ​សាស្ត្រ​​ជា​សាកល​កាល​ពី​ខែ​សីហា ឆ្នាំ​២០១០​មក​ ៕

No comments:

Post a Comment

yes