សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

ព្រះ​សង្ឃ និង​ពលរដ្ឋ​ពុល​អាហារ​នៅ​វត្ត​ខេត្ត​កំពង់ឆ្នាំង


ក្រុម​មន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ ១៤​នាក់​ និង ព្រះ​សង្ឃ ២​អង្គ បាន​ក្អួត​ចង្អោរ និង​រាក​រុស ដោយសារ​ការ​ពុល​ចំណី​អា​ហារ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​វត្ត​ដូនវៀត ភូមិ​ដូនវៀត ​ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង។
លោក មាន់​ អ៊ានលី​ អភិបាល​ស្រុក​កំពង់លែង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការ​ពុល​ចំណី​អាហារ​របស់​ប្រជា​ពលរដ្ឋ បាន​កើត​ឡើង​ចំ​ពេល​ដែល​ភូមិ​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​តាម​ប្រពៃណី​សាសនា ដោយ​មាន​ការ​ចម្អិន​អាហារ​គ្រប់​ប្រភេទ ដើម្បី​យក​មក​ប្រគេន​ព្រះសង្ឃ​គង់​នៅ​វត្ត។
លោក​បាន​បញ្ជាក់​មូល​ហេតុ ដោយ​យោង​ទៅ​លើ​ការ​សហការ​ការ​ចុះ​ពិនិត្យ និង​សាក​សួរ​ពី​មូល​ហេតុ​របស់​ក្រុម​គ្រូ​ពេទ្យ​មណ្ឌល​សុខភាព​របស់​ឃុំ​ និង​កម្លាំង​សមត្ថកិច្ច​ថា អាការ​ក្អួត​ចង្អោរ និង​រាក​រុស​របស់​ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ បណ្តាល​មក​ពី​ម្អូប​អាហារ​មិន​ស្អាត និង​មាន​ជាតិ​គីមី។
លោក​បាន​ថ្លែង​ថា៖ «យើង​បាន​សន្និដ្ឋាន​ថា មុខ​ម្ហូប​ញាំ​បន្លែ​ និង​ភ្លា​ ដែល​មាន​លាយ​បន្លែ​ឆៅ​ច្រើន​មុខ​នោះ​ ជា​មូលហេតុ​នៃ​ការ​រាក​រុស និង​ក្អួត​ចង្អោរ។ ការ​ខ្វះ​អនាម័យ​លើ​ការ​លាង​បន្លែ​ឲ្យ​បាន​ស្អាត ដែល​ភាគ​ច្រើន​មាន​ប្រើ​សារ​ធាតុ​គីមី​នោះ បាន​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង»។

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes