សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 15, 2011

ជិះម៉ូតូ​​​ស្ពាយ​​សាក់កាដូ​​​ស្មាន​​​តែ​ល្បិច​បញ្ជូន​ឈើ​​​គ្រញូង​​​ ឆែក​​មើល​ឃើញ​សុទ្ធតែពស់

ពស់ចាន់តាម​មចំនួន​៣ស្បោងសរុប៤២ក្បាល ទម្ងន់២៦គីឡូក្រាម​បានត្រូវសមត្ថកិច្ចមេព្រៃ​ចាប់​ឃាត់ពីអ្នកដឹក​តាម​ម៉ូតូ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ថ្ងៃទី១៥ កញ្ញា នៅម្ដុំភូមិក្ដីឈ្នួល ឃុំត្រពាំងជង ​ស្រុកបាកាន ។


តាមព័ត៌​មាន​ពី​លោកពិន សង្គមឧត្តម នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើបាកានឱ្យដឹងថា សព្វថ្ងៃ​នេះ​ការ​ដឹក​ជញ្ជូន​ឈើគ្រញូងមាន​គ្រប់​រូបភាព សូម្បីតែអ្នក​លក់ការ៉េមកីក៏ផ្ទុកឈើក្រញូងក្នុង​ធុងការ៉េមនោះ​បានដែរ។ នេះមិនទាន់និយាយ​ដល់​ការ​ច្នៃដឹក​តាមរថយន្តគ្រប់ធុននោះទេ។ មិន​តែប៉ុណ្ណោះគេ​ប្រើ​រូបភាពប្លែកមួយទៀតគឺដាក់​ក្នុងវ៉ាលីសឬ​សាក់កាដូស្ពាយលើខ្នងដូចសម្ពៀត​ខោអាវដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ជិះម៉ូតូជញ្ជូន​រាល់ថ្ងៃដូច​សត្វកណ្ដៀរ។ លោកបន្តទៀតថា​ដោយ​សារ​យើ​ងដឹង​ល្បិច​បែបនេះហើយ ទើប​នៅ​ថ្ងៃទី១៥ កញ្ញា វេលាម៉ោង៦និង៣០នាទី​ព្រឹកឃើញអ្នក​ជិះ​ម៉ូតូម្នាក់​ជិះចេញ​ពីផ្លូវលំ​ឡើង​ផ្លូវជាតិលេខ​៥ មានស្ពាយសាក់កាដូលើខ្នងផង​នោះដោយមាន​ការសង្ស័​យមន្ត្រី​រដ្ឋបា​លព្រៃ​ឈើបានជិះ​ម៉ូតូ​តាមឃ្លាំមើល។ លុះ​ទៅដល់​ចំណុច​ភូមិក្ដីឈ្នួល​ឃុំត្រពាំងជង អ្នកជិះម៉ូតូ​រូប​នោះ​បានទម្លាក់​សាក់​កាដូចោលក្បែរចិញ្ចើមថ្នល់​ហើយ​​បើក​រត់ទៅមុខបាត់តែម្ដង។ លុះពេល​សមត្ថ​កិច្ច​ឆែក​មើលក្នុងសាក់កាដូមិនឃើញឈើ​គ្រញូង​បែរជា​ឃើញសុទ្ធតែសត្វពស់ចាន់តាមម​ទៅវិញ មាន​ចំនួន៣ស្បោងសំណាញ់ សរុប៤២​ក្បាល ទម្ងន់​២៦គីឡូក្រាម​។


នៅព្រឹកថ្ងៃទី១៥ កញ្ញាដដែលនោះមន្ត្រី​រដ្ឋបាលព្រៃឈើបានយកសត្វពស់ទាំងអស់ទៅ​លែងចូល​ក្នុងបឹងធម្មជាតិកំពែង ​ស្ថិតនៅភូមិអូរ​ស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញឱ្យមានសេរីភាព​ ក្នុង​​ព្រៃធម្ម​ជាតិ​វិញដើម្បីចូលរួមអភិរក្ស និងការ​ពារជីវចម្រុះ​ធនធានធម្មជាតិរបស់យើង។​ក្នុង​ឱកាសនោះ​ក៏មាន​ការចូលរួមពីលោកមេភូមិ និង​នាយប៉ុស្តិ៍​ប៉ូលិសផងដែរ៕


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes