កម្លាំងអធិការដ្ឋាន នគរបាលស្រុកពញាក្រែក ខេត្ដកំពង់ចាម ចាប់ខ្លួនយុវជនម្នាក់បន្ទាប់ពីបានវាយ ប្រហារដោយទឹកអាស៊ីតទៅលើស្ដ្រី ចំណាស់ម្នាក់បណ្ដាលឱ្យរងរបួសជាទម្ងន់ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងបញ្ហាគំនុំរវាងជនបង្កជាមួយក្មួយប្រុសរបស់ស្ដ្រីរងគ្រោះកាលពីឆ្នាំ ២០១០កន្លងទៅនេះ ។
លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែកបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១១ នៅចំការកៅស៊ូខាងជើងភូមិ ១០-៨ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្ដ កំពង់ចាម បង្កដោយជនសង្ស័យឈ្មោះ ពៅ កូលាប ភេទប្រុស អាយុ១៩ឆ្នាំ មាន ទីលំនៅភូមិ ១០-៨ ឃុំវាលម្លូ ស្រុក ពញាក្រែក បានយកទឹកអាស៊ីតជះទៅ លើស្ដ្រីរងគ្រោះឈ្មោគង់ ទូច អាយុ៥២ ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យរងរបួសរលាកពេញខ្លួនប្រាណចាប់តាំងពី ក្បាលស្រោចមកលើផ្ទៃមុខនិងដងខ្លួនដៃជើង ។
តាមសំដីស្ដ្រីរងគ្រោះឈ្មោះគង់ ទូច បានឱ្យដឹងថា នៅវេលាម៉ោង៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ អ្នកស្រីបានចេញពីផ្ទះទៅស៊ីឈ្នួលចៀរជ័រ ឱ្យម្ចាស់ចម្ការឈ្មោះស៊ាង ណៃ នៅខាងជើងភូមិ១០-៨ ។ ពេលដើរបានចម្ងាយប្រហែល២០០ម៉ែត្រ អ្នកស្រីគង់ ទូច បានឮសំរឹបជើងនៅពីក្រោយ ។
មុនដំបូងអ្នកស្រីគង់ ទូច នឹកស្មានថា ប្រហែលខ្មោចលងក៏ងាកក្រោយច្របាច់ពិលទៅឃើញឈ្មោះពៅ កូលាប ជាក្មេងប្រុសរស់នៅក្នុងភូមិជាមួយគ្នាស្លៀកខោ វែងពណ៌ខ្មៅ ពាក់អាវធំពណ៌ខ្មៅពាក់មួកកាន់ធុងស្ព្រេត្រូឈរចម្ងាយប្រហែល២ ម៉ែត្រ រួចឈ្មោះ ពៅ កូលាប ក៏ជះទឹកអាស៊ីតមកលើរូបអ្នកស្រី រួចក៏រត់គេចខ្លួនចូលព្រៃកៅស៊ូបាត់ ។
ភ្លាមៗនោះ អ្នកស្រីបានស្រែកឱ្យគេជួយ ហើយក៏មានកម្មករចៀរជ័រនៅជិតនោះបានរត់មកជួយយកអ្នកស្រីទៅរោងឈើនៅក្បែរនោះ ហើយម្ចាស់ចំការបាន យករថយន្ដផ្ទាល់ខ្លួនជូនអ្នកស្រីមកកាន់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ តែដោយរបួសធ្ងន់ពេកគ្រូពេទ្យក៏បញ្ជូនអ្នកស្រីមកព្យាបាលបន្ដនៅមន្ទីរពេទ្យ ខេត្ដកំពង់ចាម ។
ស្ដ្រីរងគ្រោះបញ្ជាក់ថា អ្នកស្រីពុំ មានពាក់ព័ន្ធក្នុងរឿងស្នេហាអ្វីទេ តែ កន្លងមក គឺនៅក្នុងឆ្នាំ២០១០ ឈ្មោះ ពៅ កូលាបបានឈ្លោះប្រកែកនិងមាន ការវាយតប់គ្នាជាមួយក្មួយប្រុសរបស់ អ្នកស្រីឈ្មោះសែន ស៊ីម ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ស្វាយ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្ដ ព្រៃវែង ដែលមករស់នៅជាមួយអ្នកស្រី នៅភូមិកើតហេតុ ។
នៅថ្ងៃខែមិនចាំ ឆ្នាំ២០១០ ក្មួយប្រុស របស់អ្នកស្រីបានស៊ីឈ្មួលកាត់ដើមកៅ ស៊ូឱ្យក្រុមគ្រួសាររបស់កូលាប ហើយក៏ មានទំនាស់ឈ្លោះប្រកែកគ្នា ។ នៅពេល នោះក្មួយប្រុសរបស់អ្នកស្រីបានវាយទៅ លើឈ្មោះកូលាប ត្រូវរបួសរៀងខ្លួន តែ ឈ្មោះកូលាប បានប្ដឹងក្មួយប្រុសរបស់ អ្នកស្រីទារចំនួន៥លានរៀល ហើយអ្នក ស្រីបានសុំអង្វរសងចំនួន១លានរៀល។ បន្ទាប់ពីព្រមព្រៀងគ្នារួចមក អ្នកស្រី បានប្រមូលលុយបានចំនួន៥០០.០០០ រៀលឱ្យទៅឈ្មោះកូលាប ដោយសន្យា សង៥០០.០០០រៀលទៀតនៅថ្ងៃក្រោយ។ តែឈ្មោះកូលាប មិនយក ហើយចងគំនុំ រហូតមកដល់ថ្ងៃទី១៥ កញ្ញា ២០១១ ឈ្មោះកូលាប បានយកទឹកអាស៊ីតជះមក លើអ្នកស្រី ទើបអ្នកស្រីដឹងថាឈ្មោះ កូលាប គុំអ្នកស្រីរហូតមក ។
អ្នកស្រីគង់ ទូច បានសុំឱ្យសមត្ថកិច្ច តាមចាប់ខ្លួនឈ្មោះពៅ កូលាប មកផ្ដន្ទា ទោសតាមច្បាប់ ។ លោកប្រាក់ ប៊ុនណុន អធិការនគរ បាលស្រុកពញាក្រែកបានឱ្យដឹងថា ក្រោយ ពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុស្រាវ ជ្រាវ និងតាមចាប់ជនរត់គេចខ្លួន រហូតដល់វេលាម៉ោង ១៣និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកពញាក្រែក ចាប់ខ្លួនជនសង្ស័យ ឈ្មោះ ពៅ កូលាប នៅភូមិគ ឃុំច័ន្ទមូល ស្រុកមេមត់ ខេត្ដកំពង់ចាម ពេលកំពុងបន្លំធ្វើជា កម្មករជៀរជ័រកៅស៊ូ។
ជនសង្ស័យត្រូវបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលារ៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes