សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 15, 2011

ស្រវឹងស្រា​ជោក​​ដើរ​​ដួល​​​អុកគូទ​​ចូល​ខ្ទះត្នោត​រលាក​​ដូចគេ​ស្រុះ​


  ​បុរសម្នាក់ស្រវឹង​​​​ដើរ​ដួល​អុកគូទ​​ចូលខ្ទះ​ស្ងោរ​នំ​អន្សម ​​លិច​ត្រឹម​មួយ​កំណាត់ខ្លួនចុះក្រោម​ បណ្តាល​​ឱ្យ​រលួយ​ត្រឹម​ដើម​ទ្រូង​រហូត​ដល់​ជង្គង់​​​​ ពងស្វាស និង​​​ដៃ​សង​ខាង ​​ដូច​កណ្តុរ​​​រលូត​​​គួរ​ឱ្យ​​​ស្ងើប​បំផុត​ ។


 បើ​តាម​​​​ស្ត្រីឈ្មោះ​​​​មុំ ហុង ​អាយុ​​៥៥​ឆ្នាំ ​​ត្រូវ​ជា​ប្រពន្ធ​​​​របស់​ជន​​រងគ្រោះ​បានប្រាប់​កោះសន្តិ​ភាព​​​​​ថា ​​​​​​ជនរង​គ្រោះ​​ជាប្តី​​​របស់គាត់​ឈ្មោះគង់ ផន អាយុ​​៤៧​ឆ្នាំ ​នៅ​ភូមិ​ស្គារ ​​ឃុំ​គោក​​​ខ្ចក ស្រុក​កំពង់​​ត្របែក ​​​ខេត្តព្រៃ​វែង។​ ​​មុនពេលកើត​ហេតុ ​បុរ​ស​ជាប្តី​ បាន​បបួល​​​មិត្តភក្តិ​​​​​ចំនួន​៤នាក់​ ផឹកស៊ី​​នៅ​ផ្ទះបង​​​​ប្អូន ​​​ចាប់​តាំង​ពីម៉ោង​​​៦​ព្រឹក​ថ្ងៃទី​​​១៤ កញ្ញា ​​​២០១១ ​​​ដល់​​ម៉ោង​​២​​​រសៀល រហូត​ម្នាក់​​ៗ​មាន​សភាព​ស្រវឹ​ង​ជោក​ជាំ​​ ក៏​​ចែក​ផ្លូវ​គ្នា​​​ទៅ​ផ្ទះ​រៀង​ៗខ្លួន ​រីឯ​ប្តីរបស់គាត់​​បាន​ចុះពីលើ​គ្រែ ​បំណង​​​​ដើរ​ឡើង​ទៅ​​លើផ្ទះ ស្រាប់តែ​​ដួល​អុក​គូទ​​​​ចូលទៅ​​ក្នុងខ្ទះ​ចាវ​​​ស្ងោ​​រ​នំ​អន្សម​ ​​ដែល​​មាន​ទឹក​កំពុង​​ពុះ​ បណ្តាល​ឱ្យ​​លិច​ត្រឹម​​​​​ចុង​ដង្ហើម រហូត​ដល់ជង្គង់​។ ​ពេលនោះ​ជនរង​គ្រោះ​​ខំប្រឹង​យកដៃ​ច្រត់​​ឡើង​ ​បណ្តាល​​​ឱ្យ​​​រលួយ​រលាក​​​​​​ដៃ​​ទាំង​សង​​ ​រួមទាំង​ខ្នង ​ត្រគាក ភ្លៅទាំង​ពីរ ជាពិសេស​​ពង​ស្វាស​ និង​លិង្គ​​​​រលួស​អស់ស្បែក​គួរ​​ឱ្យ​​រន្ធត់​​បំផុត​៕


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes