Thursday, September 15, 2011
FBI ស៊ើបអង្កេតការផ្សាយរូបភាពស្រាតតាមអ៊ីនធើរណេត និងទូរស័ព្ទដៃរបស់តារាហូលីវូដល្បីៗ ក្នុងនោះមាននាង JOHANSSON ផង
ភ្នាក់ងារ FBI អាមេរិកកំពុងតែធ្វើការស៊ើបអង្កេតលើការក្លែងរូបភាពអាក្រាតរបស់តារាហូលីវូដល្បីៗ ក្នុងនោះមាននាង SCARLETT JOHANSSON ផងផ្សាយតាមអ៊ីនធើរណេតឬ ទូរស័ព្ទដៃ។
រូបភាពអាក្រាតទាំងនោះដែលទទួលបានដោយនាង SCARLETT JOHANSSON ខ្លួនឯងផ្ទាល់ត្រូវបានចេញផ្សាយតាមបណ្តាញអ៊ីនធើរណេត RAGOTS របស់ហូលីវូដ។ ចំណែករូបភាពរបស់តារាភាពយន្ត និងតារាចម្រៀងលោក JUSTIN TIMBERLAKE ថតដោយនាង MILA KUNIS ក៏ផ្សាយតាមអ៊ីនធើរណេតដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់អ៊ីនធើរណេតឯកទេសខាងជីវិតតារាល្បីៗ TMZ.COM ។ FBI ស៊ើបអង្កេតលើបុគ្គល ឬក្រុមមនុស្សដែលទទួលខុសត្រូវចំពោះការលួចផ្សាយរូបភាពតារាល្បីៗទាំងនេះ ។
លោកស្រី LAURA EIMILLER អ្នកនាំពាក្យរបស់ប៉ូលិសសហព័ន្ធនៅក្រុងឡូសអេនចឺឡេសបានបដិសេធមិនអះអាងពីឈ្មោះរបស់បណ្តាជនរងគ្រោះមកពីកំពុងធ្វើការស៊ើបអង្កេត។ សម្រាប់នាង SCARLETT JOHAN-SSON អាយុ២៦ឆ្នាំ បង្ហាញពីរូបអាក្រាតនៅខាងក្នុងផ្ទះមួយ។ រូបថតនេះដែលមានដៃឈោងទៅរកអ្វីមួយនាំឱ្យគេយល់ថា រូបនេះនាងថតខ្លួនឯង។
យោងតាម TMZ ថា រូបថតដែលលួចផ្សាយទាំងនោះក៏មានរូបនាង MILA KUNIS ព្រមទាំងរូបថតដែលនាងបានថតលោក JUSTIN TIMBERLAKE ។ រូបថតមួយក្នុងចំណោមរូបថតទាំងនេះបង្ហាញរូបតារាប្រុសរូបនោះស្រាតនៅលើគ្រែ ហើយមានរូបថតមួយទៀតគេឃើញយកខោស្លីបពណ៌ផ្កាកូលាបទាំងឡាយដាក់លើក្បាល ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes