សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 22, 2011

ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​កំពង់ធំ​ប្រឈម​បញ្ហា​សុខភាព


 អ្នក​ភូមិ​ដែល​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព នៅ​មុន​ពេល​កាក​បាទ​ក្រហម​កម្ពុជា និង​អង្គការ​ដទៃ​ទៀត គ្រោង​ចុះ​ចែក​ជំនួយ​ដល់​គ្រួសារ​ជាង​បី​ពាន់​គ្រួសារ​នៅ​សប្ដាហ៍​នេះ។
លោក សេង សុផល អនុ​ប្រធាន​មណ្ឌល​សុខភាព​សំបូរ បាន​អះ​អាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នក​ភូមិ ៣៦​នាក់ ក្នុង​ចំណោម​អ្នក​ភៀស​ចេញ​ពី​ទឹក​ជំនន់​ចំនួន ៩៤​នាក់ នៅ​ស្រុក​ប្រាសាទសំបូរ កំពុង​តែ​មាន​ជំងឺ​រាក់​រួស និង​ផ្ដាសាយ។ កង្វះ​អនាម័យ គឺ​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​នេះ។
លោក សេង សុផល មាន​ប្រសាសន៍​ថា​៖ «អ្នក​គេច​ចេញ​ពី​ទឹក​ជំនន់​ទាំង​នោះ បាន​កាប់​ឆ្ការ​ព្រៃ​ដើម្បី​រស់​នៅ ជា​ទី​ដែល​មាន​បរិស្ថាន​មិន​ល្អ ហើយ​មាន​ខ្លះ​កំពុង​ខ្វះ​ខាត​ម្ហូប​អាហារ»។ លោក​បន្ថែម​ថា បុគ្គលិក​មណ្ឌល​សុខភាព​របស់​លោក បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គាត់ និង​បាន​ផ្ដល់​ថ្នាំ​សង្កូវ​តិច​តួច​ដល់​ពួក​គាត់​រួច​ហើយ។
លោក ជា ជាតិ ដែល​ជា​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាក​បាទ​ក្រហម​កម្ពុជា នឹង​ចុះ​ចែក​អំណោយ​​ដល់​ពលរដ្ឋ​ចំនួន ៨០៥​គ្រួសារ​ នៅ​ស្រុក​សណ្ដាន់ និង ១០១៣​គ្រួសារ​នៅ​ស្រុក​ប្រាសាទ​សំបូរ នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា អង្គការ​ការីតាស និង​អង្គការ​ទស្សន​ពិភព​លោក ក៏​នឹង​ចុះ​​ចែក​អំណោយ​ដល់​ពលរដ្ឋ ១០០០​គ្រួសារ​នៅ​ស្រុក​កំពង់ស្វាយ និង ៣០៥​គ្រួសារ​នៅ​ស្រុក​ប្រាសាទ​សំបូរ ដោយ​ ៩០​ភាគរយ​នៃ​ពលរដ្ឋ​ទាំង​នោះ បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

No comments:

Post a Comment

yes