សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ឡើង​ដល់​១០៥​នាក់​ហើយ


បើ​យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ​ចំនួន​មនុស្ស​ស្លាប់​​ដោយ​សារ​ទឹក​ជំនន់​នៅ​ទូ​ទាំង​ប្រទេស​​កម្ពុជា បាន​កើន​ឡើង​ដល់ ១០៥​នាក់​ហើយ ក្នុង​គ្រោះ​ទឹក​ជំនន់​រយៈ​ពេល​ជិត​មួយ​ខែ​នេះ ដែល​ក៏​បាន​ប៉ះ​ពាល់​ដល់​វាល​ស្រែ​ប្រហែល ២​សែន​ហិកតា​ផង​ដែរ។
លោក កែវ វី ​នាយក​ខុទ្ទ​កាល័យ​​នៅ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​​ បាន​បញ្ជាក់​ថា​ មាន​មនុស្ស ១០​នាក់​ថែម​ទៀត ​បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​នេះ​ ​ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់ដោយ​សារ​ទឹក​ជំនន់​​នោះ មាន​ ៣៤​នាក់​ជា​កុមារ​។
លោក​បាន​ថ្លែង​ថា៖ «មាន​មនុស្ស ៣៩​នាក់​ស្លាប់​ក្នុង​ខេត្ត​ព្រៃ​វែង និង ៣២​នាក់​ស្លាប់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​»។ លោក​បាន​បន្ត​ថា ​លោក​មិន​ទាន់​ទទួល​បាន​ទិន្ន​ន័យ​ពី​ខេត្ត​ប៉ះ​ពាល់​ដទៃ​ទៀត​នៅ​ឡើយ​ទេ​។





ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes