សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 30, 2011

សាលារាជធានីភ្នំពេញមិនអនុញ្ញាតអោយលោក រ៉ុង ឈុន ដឹកនាំហែរក្បួនទិវាគ្រូបង្រៀន ពិភពលោកថ្ងៃទី៥ តុលា


​​នៅក្នុងជំនួបពិភាក្សារវាងតំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មន្ត្រីរាជធានីភ្នំពេញនិង​​អាជ្ញាធរដែលពាក់
ព័ន្ធ នាព្រឹកថ្ងៃទី៣០ កញ្ញា នៅក្នុងសាលារាជធានីភ្នំពេញ ស្តីពីការដង្ហែរក្បួនប្រារព្ធទិវាគ្រូបង្រៀនពិភពលោក
នាថ្ងៃទី០៥ តុលា ខាងមុខនេះដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀននោះ មិនត្រូវបាន
អនុញ្ញាតអោយដង្ហែរក្បួនតាមដងមហាធំក្នុងរាជធានីភ្នំពេញនោះទេ។>

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន បានអោយដឹងថា ការដែលសាលារាជធានីភ្នំពេញ​
មិនអនុញ្ញាតអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ហែរក្បួននៅថ្ងៃទី០៥ តុលា ដែលជាទិវាគ្រូបង្រៀន
ពិភពលោក គឺសាលារាជធានីភ្នំពេញមិនបានគោរពតាមច្បាប់ស្តីពីបាតុកម្ម កូដកម្ម នោះទេ។ ហើយសេរីភាព
នៃការប្រមូលផ្តុំ ការដង្ហែក្បួនគឺសូន្យតែម្តង ដោយមិនបានផ្តល់សេរីភាពអោយប្រជាពលរដ្ឋសម្តែងមតិ។ ប៉ុន្តែ
សាលារាជធានីភ្នំពេញអនុញ្ញាតធ្វើការប្រមូលផ្តុំនៅទីលានសេរីភាព ដោយអោយតំណាងគ្រូបង្រៀនសមាគម
គ្រូបង្រៀនកម្ពុជាឯករាជ្យចំនួន១៥នាក់ ​ដង្ហែរក្បួន​ចាកចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅរដ្ឋសភា ក្រសួង
អប់រំ និងទៅសួនច្បារមុខវត្តបទុមដើម្បីដាក់ញ្ញត្តិអោយទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។ ដោយលោកបាន
យល់ឃើញថា រដ្ឋាភិបាលកម្ពុជារសើបដោយសារតែទង្វើរបស់ខ្លួនអាក្រក់ពេក ឬមួយយ៉ាងម៉េចបានជាមិនហ៊ាន
អោយប្រជាពលរដ្ឋ ធ្វើការដង្ហែក្បួន។

លោក រ៉ុង ឈុន បានបន្តថា ញ្ញត្តិដែលដាក់ទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា ក្រសួង
អប់រំ ក្នុងបំណងគោលបញ្ហាលក្ខខណ្ឌគ្រូបង្រៀន ប្រាក់បៀរវត្ស និងវិស័យអប់រំ និងមានចំនុចជាច្រើនទៀត។

សូមជម្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យតាមគម្រោងមានការជួបជុំលោកគ្រូ អ្នកគ្រូ ចំនួន៣៥០នាក់
ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រួចដង្ហែក្បួនតាមដងមហាវិថីនរោត្តម ឆ្ពោះទៅក្រសួងអប់រំយុវជន 
និងកីឡា រួចឆ្ពោះទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងចេញទៅរដ្ឋសភា ដើម្បីដាក់ញ្ញត្តិ រួចរំសាយតែម្តង៕ 

No comments:

Post a Comment

yes