សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 30, 2011

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដាច់​​ចិត្ត​ផឹកថ្នាំ​សម្លាប់​ខ្លួន​ព្រោះ​ខឹង​ឪពុក​ម្ដាយ​ទាស់​ទែង​គ្នា​សម្រួល​ពុំ​បាន


  ស្ត្រី​វ័យ​ក្មេង​ម្នាក់​ទើប​តែ​អាយុ​១៧​ឆ្នាំ​ជា​កូន​ពៅ​ក្នុង​ត្រកូល​គ្រួសារ​មួយ​ បាន​ដាច់​ចិត្ត​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ​ធ្វើ​អត្តឃាត​​ទាំង​ខ្លួន​នៅ​ក្មេង​ខ្ចី​ដោយសារ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឪពុក​ម្ដាយ​របស់​នាង​ទាស់ ទែង​គ្នា​ស្ទើរ​បែក​ផ្សែង​ទោះ​បី​ជា​មាន​ការ​អន្តរាគមន៍​ពី​មេភូមិ ​មេ ​ឃុំ​ក៏​ដោយ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៨ ​ខែ កញ្ញា​ឆ្នាំ ២០១១ ​នៅផ្ទះ​របស់​នារី​រងគ្រោះ ស្ថិត នៅ​ក្នុងភូមិ ប្រាសាទ ឃុំ ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ។
លោក កែវ ប៊ុន យឿន អធិការ​នគរបាល​ស្រុក​ព្រះ​នេ​ត​ព្រះ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ធ្វើ​អត្ត ឃាត​ទាំង​វ័យក្មេង​ខ្ចី​នោះ​មានឈ្មោះ កែន ច​ន្នី អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ នាង​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ប្រុស.ស្រី​ចំនួន៤នាក់។​ លោក កែវ ប៊ុន​យឿន ​បាន​និយាយ​បន្ត​ទៀត ថា​មុន​ពេល​កើតហេតុ នាង​បាន​ទៅ​ជំរាប​លា​ឪពុក​របស់​នាង ដែល​មាន​ទំនាស់​ទាស់ទែង​គ្នា​ជាមួយ​ម្ដាយ​រប​ស់នាង​អស់​រយៈពេល​ជាង២ខែ​ មក​ហើយៗ អ្នក​ទាំង២បាន​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅក្នុង​ភូមិ បើ​ទោះជា​លោក​មេភូមិ និង​លោក មេឃុំ ជួយ សម្របសម្រួល​ឲ្យ​ត្រូវរ៉ូវ​គ្នា​យ៉ាង ណាក៏ដោយ តែ​ពុក​ម្ដាយ​នាង​នៅតែ​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​ដដែល។ លោក បានបន្តទៀតថា ​​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ នាង​បាន​អង្វរ​ម្ដាយ​ឪពុក​របស់​នាង​ម្ដងទៀត​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​ទៅ​បុណ្យ​ភ្ជុំ​ធំ​ជួបជុំ​សាច់ញាតិ ដូចជា​ប្រជាពលរដ្ឋ​ផ្សេងៗទៀត តែ​បែរ​គ្មាន​លទ្ធផល ទើប​នៅ​យប់​នោះ​នាង​ដាច់ចិត្ត​គិត​ខ្លី ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អត្តឃាត​ខ្លួនឯង​តែម្ដង។ បន្ទាប់​ពេល​លេបថ្នាំ​រួច ម្ដាយ​របស់​នាង និង បងប្អូន អ្នកជិតខាង នាំគ្នា​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក តែ​ពុំមាន​លទ្ធផល​ព្យាបាល ទើប​ម្ដាយ​របស់​នាង​បន្ត​យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា.ជប៉ុន ស្រុក មង្គល​បូរី តែ​ដោយ​អំណាច​ថ្នាំ​ជ្រាប​សព្វ​សាច់ មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​ឡើយ។ ក្រោយពេល​នាង​ស្លាប់​ហើយ​ទើប​ម្ដាយ​ឪពុក​ជួបជុំគ្នា​ធ្វើបុណ្យ​ឲ្យ​កូន៕




ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes