បុរសម្នាក់ ត្រូវជាប្ដី ត្រូវនាងជាប្រពន្ធចិត្ដចើកល្បួង យកទៅឱ្យសហាយ ដែលគេដឹងថាជាបង ថ្លៃដើម្បីរួមដៃគ្នាអារ.កសម្លាប់ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅនេះ នៅក្នុងប្រទេសថៃ ។
រឿងរ៉ាវដ៏កម្រខាងលើនេះ គឺពិតជា មិនខុសនឹងរឿងប្រលោមលោក ដែល លោកស៊ិន ស៊ីសាមុត បានច្រៀងចម្រៀង មួយបទត្រង់ឃ្លាមួយថា “មូរ៉ាក្បត់ប្ដី” ដែលសាច់រឿងប្រលោមលោក(រឿងព្រះ ច័ន្ទគោរព)គឺនាងជាប្រពន្ធបានហុចដងដាវឱ្យចោរដើម្បីចាក់សម្លាប់ប្ដីនោះទេ ។
លោកវរសេនីយ៍ទោ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យបានឱ្យដឹងថា បុរសជាប្ដីដែលត្រូវប្រពន្ធល្បួងយកទៅអារ.កសម្លាប់ជា មួយនឹងសហាយជាបងថ្លៃប្រុសនោះមានឈ្មោះយូមុន្នី រ័ត្ន អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
លោកមេបញ្ជាការម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីឪពុកជនរងគ្រោះ និងបន្ទាប់ពីជនរងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសថៃហើយ ក្រោយ មកបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព២ ខេត្ដបាត់ដំបង លោកបានរួមសហការជាមួយនឹងកម្លាំង សមត្ថកិច្ច ខេត្ដបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេ បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបឈានដល់ការចាប់ខ្លួនជនដៃដល់ជាសហាយនោះ កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១១ ។ លោកម៉ែន ភិរម្យ បានបន្ដឱ្យដឹងថា ស្ដ្រីដែលជាប្រពន្ធបានលួចមានសហាយ ហើយល្បួងប្ដីរៀបចំគម្រោងសម្លាប់ឈ្មោះ ស ផាត ហៅរឿក អាយុ២៨ឆ្នាំ និងបុរសសហាយជាបងថ្លៃមានឈ្មោះរិន ហេង អាយុ៣០ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច នាង ស ផាត និងសហាយ រិន ហេង បានឆ្លើយសារភាព ថា ពួកគេពិតជាបានលួចលាក់មាន សហាយស្មន់នឹងគ្នា និងពិតជាបានរៀបចំ គម្រោងការសម្លាប់បុរសយូមុន្នី រ័ត្ន(ប្ដី) ពិតប្រាកដមែន ។
គួរបញ្ជាក់ថា ប្រពន្ធរបស់ឈ្មោះរិន ហេង គឺជាបងស្រីបង្កើតរបស់នាង ស ផាត ។ មានន័យថា នាង ស ផាត និង ប្រពន្ធរបស់ឈ្មោះរិន ហេង ជាបងប្អូន បង្កើតនឹងគ្នា ។ លោកម៉ែន ភិរម្យ បានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះ គឺបានប្រព្រឹត្ដ ឡើងនៅក្នុងទឹកដីថៃ កាលពីថ្ងៃទី៥ ខែ កញ្ញា ដោយគេដឹងថា ស្ដ្រីជាភរិយាបាន ទៅធ្វើជាកម្មករបេះផ្លែឈើនៅក្នុង ប្រទេសថៃ ហើយពួកគេក៏ បានលបលួច ស្រឡាញ់គ្នាជាមួយនឹងបងថ្លៃប្រុស និងបានលួចរួមរ័កជាមួយគ្នា និងរស់នៅ ដូចជាប្ដីប្រពន្ធយ៉ាងដូច្នេះដែរ ។ ចំណែក បុរសរងគ្រោះជាប្ដី នៅពេលដែលប្រពន្ធ ទៅធ្វើជាកម្មករបេះផ្លែឈើនៅក្នុង ប្រទេសថៃនោះ គឺរូបគេបានរស់នៅផ្ទះ ជាមួយកូនឯខេត្ដបន្ទាយមានជ័យ ។
តាមព័ត៌មានបានឱ្យដឹងថា បើយោង តាមការបញ្ជាក់ពីលោកយូមុន្នី រ័ត្ន បុរសជាប្ដីប្រាប់ថា នៅមុនពេលបងថ្លៃ ប្រុសនិងប្រពន្ធធ្វើសកម្មភាពអារ.ក សម្លាប់ខ្លួន គឺប្រពន្ធរបស់ខ្លួននេះបាន ទូរស័ព្ទឱ្យទៅលេងនៅកន្លែងដែលគេ ស្នាក់នៅក្នុងប្រទេសថៃកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១១ ប៉ុន្ដែគាត់ពុំដឹងថា ប្រពន្ធបានរៀបចំគម្រោងជាមួយនឹង សហាយដើម្បីសម្លាប់នោះឡើយ ។ បុរស ជាប្ដីបានបន្ដឱ្យដឹងថា នៅពេលយប់ដែល គាត់កំពុងតែដេកលង់លក់ ប្រពន្ធរបស់ ខ្លួននិងប្រុសសហាយជាបងថ្លៃក៏បានចាប់ សង្កត់រូបគាត់ ហើយបានយកកាំបិតមក អារ.កច្រើនកន្លែង ហើយប្រពន្ធខ្លួននិង សហាយគិតស្មានថាគាត់ស្លាប់ ពួកគេក៏ បាននាំគ្នាគេចខ្លួនបាត់តែម្ដង ។
នាង ស ផាត ស្ដ្រីជាប់សង្ស័យរួម គំនិតសម្លាប់ប្ដីឯងនេះបានប្រាប់សមត្ថ កិច្ចថា ខ្លួនបានឡើងទៅធ្វើជាកម្មករបេះ ផ្លែឈើនៅប្រទេសថៃ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ គឺតាមរយៈបងស្រី របស់ខ្លួនដែលបានយកនាងទៅ ។ នាង ស ផាត បានបន្ដឱ្យដឹងថា ខ្លួននិងប្ដីបាន រៀបការជាមួយគ្នា តែមិនចាំថ្ងៃខែឆ្នាំ ដែលពេលនេះរូបគេមានកូនប្រុស២ នាក់ ហើយបានរស់នៅជាមួយនឹងឪពុក គេពេលនាងទៅធ្វើការ ។
តាមប្រភពព័ត៌មានពីស្ដ្រីឈ្មោះវ៉ា ថូ អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបង្កើត ស ផាត និងជាប្រពន្ធរបស់ឈ្មោះរិន ហេង (ប្រុសសហាយ)បាននិយាយប្រាប់ សមត្ថកិច្ចថា គាត់ពុំបានដឹងប្អូនស្រី របស់គាត់លួចស្រឡាញ់ និងដេកជាមួយ គ្នានឹងប្ដីរបស់ខ្លួនទេ ។ ស្ដ្រី វ៉ា ថូ បានបន្ដ ថា ពួកគេបានលួចរួម ដំណេកជាមួយ គ្នាចំនួន៤ដង ហើយនៅលើកទី៤នោះ ដែលជាថ្ងៃគាត់បានតាមទាន់ក៏កើតមាន រឿងឈ្លោះប្រកែកគ្នាផងដែរ ។ បន្ទាប់ មកគាត់ក៏មានគម្រោងបញ្ជូនប្អូនស្រី (ស ផាត)មកស្រុកខ្មែរវិញផងដែរ ។
លោកម៉ែន ភិរម្យ បានឱ្យដឹងផងដែរ ថា ជនសង្ស័យជាសហាយស្មន់នឹងប្រពន្ធ ជនរងគ្រោះ ត្រូវបានព្រះរាជអាជ្ញាសាលា ដំបូងខេត្ដបន្ទាយមានជ័យ ចោទប្រកាន់ និងបានកំពុងឃុំខ្លួននៅពន្ធនាគារខេត្ដរួច ហើយដើម្បីរង់ចាំបើកសវនការជា ក្រោយ ។
គួររំលឹកថា កាលពី៧ឆ្នាំមុន ស្ដ្រីមាន ប្ដីម្នាក់ជាថៅកែលក់គ្រឿងសំណង់នៅ ដេប៉ូក្បែរស្ដុបទេពផន ព្រោះតែតណ្ហាខ្ពស់ បានសមគំនិតជាមួយកម្មករដឹកថ្មឥដ្ឋ ដែក ស្ដ្រីជាប្រពន្ធបានទិញកាំភ្លើងឱ្យ បាញ់សម្លាប់ប្ដីរៀបការពេញច្បាប់ ។ ករណីខាងលើ និងករណី៧ឆ្នាំមុននេះ គឺ មិនខុសគ្នាប៉ុន្មាននោះឡើយ ដែលជន ដៃដល់ដែលបានសមគំនិតក្នុងឧបាយកល ស្មោកគ្រោក ព្រោះតែតណ្ហាមិនស្កប់ ស្កល់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកទៅដាក់ពន្ធនាគារដូចគ្នាផងដែរ៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes