សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 12, 2011




 ​កាលពី​យប់​ថ្ងៃទី ​១១​ ខែ ​កញ្ញា ​ឆ្នាំ ២០១១​ នៅ​វេលា​ម៉ោង ​៩និង៣០ ​នាទី​មាន​បុរស​ម្នាក់ ស្រវឹង​ស្រា​ជោកជាំ ​ទៅ​មុខមិន​រួច ​ថយ​ក្រោយ​មិនកើត​ ក៏​សំរេច​ចិត្ត ​ចត​ម៉ូតូ​ អែប​ផ្លូវ ​ហើយ​បាន​ជ្រើស​រើស​កន្លែង​​គួរសម​នៅ​កណ្តាល​ ថ្នល់​ដេកលក់​ស្កប់ស្កល់​ សំណាង​ល្អ​ រថយន្ត​មិន​កិន​ស្លាប់។​

​​ដោយហេតុ​ការណ៍​នេះ បានកើត​ឡើង​នៅ​ចំនុច​ភូមិ ព្រៃ​ព្រាល ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារ​តែមាន​ជន​ប្រមឹក​ម្នាក់​បាន​យក​ថ្នល់ជាតិ​លេខ៦  ធ្វើជា​កន្លែង​ដំណេក បាន​បង្ក​ធ្វើអោយ មាន​ផលប៉ះពាល់​ដល់​អ្នកបើក​បរ ដោយមាន​រថយន្ត​ខ្លះ​ចាប់​ហ្វ្រាំង​ស្ទើរតែ​ក្រឡាប់ ដោយសារតែ​គេច​ពី​ជន​ប្រមឹក ដែល​បាន​ដេក​តាម​ថ្នល់ ស្រប​ពេលដែល មាន​សភាព​ងងឹតឈឹង​តែម្តង។

លុះ​ក្រោយមក​ទើបបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ នាំគ្នា​អូស​ជន​នោះមក​ទុក​នៅក្បែរ​ចិញ្ចើម​ថ្នល់ ដើម្បី​កុំ​ឲ្យ​រថយន្ត​កិន​ស្លាប់ ចំណែកឯ ជន​ប្រមឹក​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់ស្វាយ  ឈ្មោះ តាប់ រ៉ា​ម៉ិច មាន​តួនាទី​ជា​អ្នកយាម​សត្វ​ស្វា នៅ​កសិដ្ឋា​ន​ក្រុមហ៊ុន ឯកជន​មួយ​នៅ​ស្រុក​កំពង់ស្វាយ។

ការ​ដេក​កណ្តាល​ថ្នល់​នេះ បានធ្វើអោយ​ប្រជាពលរដ្ឋ មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ ថា​ធ្វើ​ដល់​ប៉េអឹម មិនគួរ ណា​ប្រព្រឹត្ត​ខ្លួន ដោយ​ផឹកសុរា បណ្តាល​ឲ្យ​ស្រវឹង​ដេក​ដួល​គ្មាន​ដឹងថា​ថ្នល់ជាតិ ដែល​កំពុង​តែមាន​រថ​យន្ត​បើក ឆ្លងកាត់​យ៉ាង​គគ្រឹក គគ្រេង ជាហេតុ​បណ្តាលអោយ​រថយន្ត​កិន​ស្លាប់​ជាយ​ថា​ហេតុ៕
ប៊ុន​រដ្ឋា
ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes