បំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្កានីស្ថា
ន របួសទាហានណាតូ៧៧នាក់
កាប៊ុលៈ ទាហានដឹកនាំដោយសម្ព័ន្ធមិត្តណាតូ បាននិយាយថា ជនវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ដែលបានបើកបររថយន្តដឹកអុសមួយគ្រឿង បានវាយប្រហារទៅលើមូលដ្ឋានរបស់សម្ព័ន្ធមិត្តណាតូនៅភាគកណ្ដាលអាហ្វហ្កានីស្ថាន កាលពីរសៀលថ្ងៃអាទិត្យនេះ ដោយផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ២នាក់ ហើយទាហានបរទេសចំនួន ៧៧នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថានក្រោម ២៥នាក់ទៀត បានរងរបួស ។
កងកម្លាំងជំនួយសន្តិសុខអន្តរជាតិដឹកនាំដោយសម្ព័ន្ធមិត្តណាតូ (ISAF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃអាទិត្យនេះថា អ្នករងរបួសទាំងជនស៊ីវិលអាហ្វហ្កានីស្ថាន និងទាហានបរទេសនៅក្នុងការប្រយុទ្ធមួយនៅខាងក្រៅប៉ុស្តិ៍នៅខេត្តវ៉ាដាក ពុំទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
សេចក្តីប្រកាសព័ត៌មានមួយរបស់ ISAF បាននិយាយថា៖ «បុគ្គលិក ISAF ទទួលរងរបួសភាគច្រើន នឹងវិលត្រឡប់ទៅបំពេញភារកិច្ចរយៈពេលខ្លីវិញ»៕
No comments:
Post a Comment
yes