សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 20, 2011

សាស្ត្រាចារ្យ​​ជនជាតិ​​អង់​​គ្លេស​​ម្នាក់​ផឹក​ស្រា​​​ទាល់​តែ​ខ្យល់​គរ​ស្លាប់​


  សាស្ត្រាចារ្យ​​ជន​ជាតិ​អង់​ គ្លេស​​ម្នាក់​បាន​​ស្លាប់​​នៅ​ឯ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​កាលពីវេលា​ម៉ោង​៧​យប់​ថ្ងៃទី១៩ ​កញ្ញា ២០១១ ដែល​ក្រុម​គ្រូពេទ្យ និង​​សមត្ថ​កិច្ច​ជំនាញ​អះអាងថា ​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ដែល​បណ្តាល​​មកពី​ផឹក​ស្រវ​ឹង​ជោក​ជាំ​​ដល់​កម្រិត​មិន​អាច​សង្គ្រោះ​បាន។


 លោក​ជា ឆេង ប្រធាន​ការិយា​ល័យ​នគរ​បាល​​បច្ចេក​ទេស​​វិទ្យា​សាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​ប្រាប់​ថា ​បុរស​ជន​ជាតិ​អង់​គ្លេស​​នោះ​​ឈ្មោះ FLINT JOHNDAVID អាយុ​៥០​ឆ្នាំ ​ជា​សាស្ត្រា​​ចារ្យ​​បង្រៀន​នៅ​​សាកល​វិទ្យា​ល័​យ​បញ្ញា​សាស្ត្រ​កម្ពុជា​ខេត្ត​បាត់​ដំបង កាន់​លិខិត​ឆ្លង​ដែន​លេខ​​៧០៤៩៤៧០៦ មាន​ភរិយា​ជន​ជាតិ​ខ្មែរ ឈ្មោះ​​គៀល កុក អាយុ​២៨​ឆ្នាំ រស់​នៅ​​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ អូរ​ដំបង​២ ស្រុក​សង្កែ ។


 តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រូពេទ្យ​ថា បុរស​​ជន​ជាតិ​​អង់​គ្លេស​​នេះ​ត្រូវ​គេ​បញ្ជូន​ចូល​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​នៅ​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៩ កញ្ញា ក្នុង​​ស្ថាន​ភាព​សន្លប់​​បាត់​បង់​ស្មារតី​ ​ប៉ុន្តែ​​មាន​ក្លិន​ស្រាហួង​ ។ ​ប្រភព​​ពី​គ្រូពេទ្យ​​ដ​ដែល​ថា ក្រុម​គ្រូ​ពេទ្យ​​បាន​ព្យា​យាម​​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជាង​កន្លះ​​ម៉ោង​ក្រោយ ​​ជន​បរទេស​រូប​នេះ​បាន​ស្លាប់​​ដោយ​មិន​អាច​ជួយ​សង្គ្រោះ​​បាន​ឡើយ ៕




ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes