Thursday, October 6, 2011
តាអាយុ74ឆ្នាំរំលោភចៅស្រីអាយុ14ឆ្នាំមានផ្ទៃពោះទើបបែកការណ៍
ពិតជាគួរឱ្យថ្កោលទោសបំផុត ដែលតាចាស់ម្នាក់បានបាត់បង់សតិជាមនុស្សចាស់ជាទីសក្ការៈរបស់កូនចៅ បែរជាក្លាយខ្លួនទៅជាជនអគតិបណ្តោយខ្លួនឱ្យកាមទេពអូសទាញរហូតហ៊ានចាប់ចៅស្រីបង្កើតរបស់ខ្លួនរំលោភសេពសន្ថវៈរហូតមានផ្ទៃពោះទើបបែកធ្លាយ ។
ទាក់ទិននឹងរឿងអាស្រូវគួរឱ្យស្ពប់ខ្ពើមនេះបានឱ្យដឹងថា តាកញ្ចាស់អាយុ៧៤ឆ្នាំ បានចាប់រំលោភសេពសន្ថវៈទៅលើចៅស្រីខ្លួនឯងតាំងពីខែកក្កដា មក រហូតដល់មានផ្ទៃពោះ៣-៤ខែ ទើបបែកធ្លាយរឿងអាស្រូវនេះនៅថ្ងៃទី ៥ តុលា។ តាចាស់រូបនេះឈ្មោះទូច អូន មានទីលំនៅនៅឃុំជើងភ្នំ ស្រុកបាភ្នំ ចំណែកចៅស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ។
ប្រភពព័ត៌មានពីស្រ្តីជាម្តាយក៏ដូចជាសមត្ថកិច្ចស្រុកបាភ្នំ បានឱ្យដឹងថា បានជាតាចាស់រូបនេះមានឱកាសចាប់រំលោភចៅស្រីខ្លួនឯង ដោយសារតែឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះរវល់ទៅរកសីុនៅស្រុកឆ្ងាយដោយផ្ញើឪពុកជាបុរសពោះមា៉យដែលត្រូវជាជីតាជួយចាំផ្ទះ និងនៅជាមួយចៅៗ ព្រោះមានជីតានៅជាមួយឪពុកម្តាយមានចិត្តកក់ក្តៅមិនព្រួយបារម្ភ។ ប៉ុន្តែដឹងអីបែរជាយកពងមាន់ផ្ញើនឹងសត្វក្អែកទៅវិញ ខណៈនៅយូរៗទៅឃើញចៅនៅតែម្នាក់ឯង តាដេកកំដរយូរៗនឹកឃើញក៏ឆ្មក់ឱកាសរំលោភចៅម្តងហើយម្តងទៀត រហូតដល់មានផ្ទៃពោះ៣-៤ខែទើបបែកធ្លាយនៅពេលម្តាយឪពុកត្រឡប់មកលំនៅឋានវិញ ឃើញកូនពោះធំក៏សួរនាំទើបកូនស្រីបានរៀបរាប់ពីជីតារបស់ខ្លួនចាប់រំលោភនាង ។ ពេលឮកូនប្រាប់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះរន្ធត់ និងហួសចិត្តយា៉ងខ្លាំងក៏បានទៅប្តឹងមេភូមិ មេឃុំ ឱ្យមេប៉ុស្តិ៍ចាប់ឪពុករបស់ខ្លួនដែលត្រូវជាជីតាក្មេងស្រីរងគ្រោះនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
នៅមុខសមត្ថកិច្ច តាចាស់អគតិបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅរបស់ខ្លួនប្រាកដមែន តែតាចាស់រូបនេះមិននិយាយអ្វីទាំងអស់សម្រាប់ការសាកសួររបស់អ្នកកាសែត៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes