សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

បិសាច​តណ្ហា​មាន​ប្រពន្ធ5​មិន​ស្កប់​ចាប់​នារីរំលោភ​សម្លាប់​គេច​បាន​ប៉ុន្មាន​ថ្ងៃ​ជាប់​អន្ទាក់


 ជន​កំណាច​​​ម្នាក់​​ត្រូវ​បាន​​​ប៉ូលិស​​​ព្រហ្ម​​ទណ្ឌ​​ខេត្ត​​សហការ​​ជាមួយ​​ប៉ូលិស​​ ព្រហ្ម​ទណ្ឌ​​ស្រុកចាប់​​ខ្លួន​​​​កាលពីវេលា​​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃទី​​៤​ ​តុលា នៅក្នុង​ផ្ទះរបស់​​​ខ្លួន​​​ភូមិ​​ត្រពាំង​ពោធិ៍​ ឃុំ​ពាំង​​ល្វា​ ស្រុក​​​​ឧដុង្គ តាម​ដីកា​របស់​​លោក​កែវ សុធា ព្រះរាជ​​អាជ្ញា​អម​​​ សាលា​ដំបូង​​​ខេត្ត​​ចុះ​ថ្ងៃ​ទី​៣​ តុលា ពីបទ​​រំលោភ​​​រួច​សម្លាប់​​​លើ​​ស្ត្រី​ម្នាក់​​ឈ្មោះ​ចិន​ ស្រី​ម៉ិច​ អាយុ​​២៦ឆ្នាំ​​ កាលពី​​ថ្ងៃទី​​១៨ កញ្ញា​ ​​វេលា​​​​ម៉ោង​​​១៨​​​និង​៣០​​នាទី​​កន្លង​​ទៅ​​ ។


 តាម​​ព័ត៌​មាន​​ពី​​មន្ត្រី​​ប៉ូលិស​​ព្រហ្ម​​ទណ្ឌ​កម្រិត​​​ធ្ងន់​​នៃ​ស្នង​ការ​​​​ដ្ឋាន​​​នគរ​បាល​​​​ខេត្ត​​បាន​​ឱ្យ​​ដឹង​​ថា ឈ្មោះ​​អ៊ូច​ សំអុល​ អាយុ៥១​​​ឆ្នាំ ​​ប្រពន្ធ​​​​​ឈ្មោះ​​ចិន​ ច្រឹប​ អាយុ​៣៨ឆ្នាំ មានកូន​៣​នាក់​​ ក្នុង​​បន្ទុក​ ។ ជន​នេះ​មាន​លំនៅ​ក្បែរ​​ផ្ទះ​​ជន​​រងគ្រោះ​​រលង​​តែផ្ទះ​មួយ​ខ្នង​ប៉ុណ្ណោះ​​ដែល​សាក្សី​​បាន​បង្ហាញ​​​​និង​មាន​​វត្ថុតាង​​​​ចោទ​ប្រកាន់​​ដាក់​​បន្ទុក​​​ទៅ​លើ​​ជនល្មើស​​​គ្រប់​គ្រាន់​ពុំ​​អាច​​ប្រកែក​បាន ។​ ​​ក្រោយ​​ពេល​ការ​​​រំលោភ​​​សម្លាប់​​ជន​រង​គ្រោះ​​​​រួច​​ ជន​កំណាច​នេះ​បាន​គេចខ្លួន​​​រហូត​​ ។


 តាម​​សាក្សី​​បំភ្លឺ​​ថា ជន​នេះ​ជាកសិករ​​និង​ជា​គ្រូមន្តអាគម​​​​ផង ដែល​​កន្លង​មក​អ្នក​​​ភូមិ​និយាយ​ថាជន​​ល្មើស​​​មាន​​ប្រពន្ធ​​​ចំនួន​​​៥​នាក់​​​​មក​ហើយ​​ តែងតែ​​​​ទៅរស់នៅ​ជាមួយ​​​​ប្រពន្ធ​​​តាម​លេខរៀង​ ទី​បំផុត​​ចាប់​​រំលោភ​​​ស្ត្រី​​​​​​ហើយ​សម្លាប់​​ដោយ​​ប្រើ​​​​​ឧបករណ៍​​មុខ​ស្រួច​​ចាក់​​បំពង់​ក​​ចំនួន​៣​​កន្លែង​​ វាយ​​ថ្គាម​​​ស្តាំ​​បាក់​​​ដោយ​ឈាម​ស្រែក​​ស្បែកហៅ​  ក៏ត្រូវ​​​អស់​លក្ខណ៍​ ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes