សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

បុរស​វ័យក្មេង​​ចាក់ និង​អារ.ក​សម្លាប់​​​​សង្សារ​ក្នុង​ផ្ទះសំណាក់​​​ចាប់ខ្លួន​បាន​ហើយ ​​​គឺ សម្លាប់​​​ព្រោះ​ប្រច័ណ្ឌ​


 បុរស​ជាប់​​សង្ស័យជា​​​​ឃាត​ក​​វ័យក្មេង​​​ដែលអារ.ក​ និង​ចាក់​សម្លាប់​​​នារី​សង្សារ​​​របស់ខ្លួន​នៅក្នុងបន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​​​ស្ថិត​​ក្នុងសង្កាត់​​​ទន្លេ​បាសាក់ ​​​ខណ្ឌ​ចំការមន ​កាលពី​​​២​ថ្ងៃ​​កន្លងមក​​នេះ​ត្រូវបាន​​សមត្ថកិច្ច​​ប៉ូលិច​ចាប់​​ឃាត់​ខ្លួន​ហើយ​នៅ​​វេលាព្រឹកថ្ងៃទី​​​៥ តុលា ​២០១១ នេះ ​​បន្ទាប់​ពី​បើកការ​​ស៊ើប​អង្កេត​​​យ៉ាង​ដុត​ដៃ​ដុត​ជើង ​​​និង​មាន​​កិច្ចសហ​ការល្អ​​​​​ពីម្ចាស់​ផ្ទះ​សំណាក់ ហើយ​ប៉ូលិស​​​​បាន​​​ព្យាយាម​​ទំនាក់​ទំនង​​​អន្ទង​​​ជននេះ​​​ឱ្យចូល​​អន្ទាក់​តែម្តង​។


 បុរស​ជាប់សង្ស័យ​​​ជា​ឃាតក​នេះ​ឈ្មោះ​ស៊ី​ហ្សា​ម៉ារ៉ូ អាយុ​​​២០​ឆ្នាំ ​​​ស្នាក់នៅភូមិត្នោតជ្រុំ ​សង្កាត់បឹង​ទំពុន ​ខណ្ឌមានជ័យ ​ចំណែក​នារី​​​រង​គ្រោះ​​​​ឈ្មោះ​ហៃ ស្រីទូច អាយុ​​២៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះលេខ​​​​១A ផ្លូវ​លេខ​​​២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ​ជា​និស្សិត​​​​សាកលវិទ្យាល័យ​​​​​ភូមិន្ទ​​​នីតិសាស្ត្រ ​​និង​វិទ្យាសាស្ត្រ​​​សេដ្ឋកិច្ច​​​ ត្រូវ​សង្សារ​​របស់​​នាង​នាំ​យកទៅ​​​​​សម្រាក​ក្នុង​​​​ផ្ទះ​សំណាក់មួយ​ស្ថិតក្នុងសង្កាត់​​​ទន្លេ​​បាសាក់ ខណ្ឌ​ចំការមន ​លុះ​ក្រោយពេល​​លង់​លក់​​ស្រួលបួល​ហើយ ​​បុរស​នោះ​ក៏​​ចាក់​ពោះ​នាង​ច្រើន​កាំបិត​ និងអារ.ក​សម្លាប់​​​​តែ​ម្តង ហើយ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​យ៉ាង​ខ្លាំង​ នា​វេលាម៉ោង​​​​៦​ល្ងាច​ថ្ងៃទី​​៣ ​តុលា ​២០១១​។


 នៅលើ​រាង​កាយ​​សពនារីរងគ្រោះ​គេពិនិត្យ​​ឃើញមាន​ស្នា​មចាក់​​​ច្រើនកាំបិត និង​អារ.ក​ដាច់​បំពង់​ក ​ដែលគេសន្និដ្ឋាន​​​​ថា ជន​ដៃ​ដល់​អាច​ចាក់​នារីជា​សង្សារ​​ជាមុនសិន ប៉ុន្តែ​​​ខ្លាចនាង​មិន​ស្លាប់ ក៏​​អារ.ក​បន្ថែមទៀត​។ ​ជនជាប់សង្ស័យ​​​ស៊ីហ្សា​ម៉ារ៉ូ ​​បានសារ​ភាព​ថា ខ្លួន​ពិតជា​​បានស្លាប់​​នាង​មែន ព្រោះខឹង​​​នាង​មានទាក់ទង​ប្រុសៗ​ច្រើន ពោលគឺ​ខ្លួនប្រច័ណ្ឌ​​​​នាងតែម្តង​។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយជូន​​នៅពេលក្រោយ​ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes