សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

បុ​រ​ស​អាមេរិកាំង​ម្នាក់​និង​ស្ត្រី​វៀតណាម​ម្នាក់​លក់​គ្រឿងញៀន​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​

  ​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​និង​ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​នាំខ្លួន​មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ជំនុំ​ជំ​រះ​ជា​សាធារណៈ​ក្រោម​បទ​ចោទ​ប្រកាន់​ជួញដូរ​គ្រឿងញៀន​និង​លក់​ចែក​ចាយ​ខុសច្បាប់​។​
ជន​ត្រូវ​ចោទ​គឺ​លោក​ PLEISCH ​WALTER​ EUGENE ​ភេទ​ប្រុស​អាយុ៦១ឆ្នាំ​ជនជាតិ​អាមេរិក​រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​ប្រើប្រាស់​លិខិតឆ្លងដែន​លេខ​USA467042601​និង​ឈ្មោះ ​ចាន់ សុធា​ ហៅ​អ៊ុក ហៅ​ង្វៀង​ធី​យ៉ិ​ន ភេទ​ស្រី​អាយុ៤៨ឆ្នាំ​ជនជាតិ​វៀតណាម​មានមុខ​របរ​ជា​ចុងភៅ​មាន​ស្រុកកំណើត​នៅ​ខេត្ត​អាងយ៉ាង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ផ្ទះ​លេខ១១០ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជន​ទាំងពីរ​ជាប់ចោទ​ពីបទ​លក់​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់។
ពាក់ព័ន្ធ​និង​ការចោទប្រកាន់​របស់​ក្រុមប្រឹក្សាតុលាការ​ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា​ពួកគេ​មិនមាន​ការពាក់ព័ន្ធ​និង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រកឃើញ​នោះទេ​ផ្ទុយទៅវិញ​គ្រឿងញៀន​ទាំងនោះ​ពួកគេ​បាន​ទិញ​ពី​អ្នក​ដ៏​ទៃ​ដើម្បី​យកមកប្រើ​ប្រាស់​ផ្ទាល់ខ្លួន។
រឿងក្ដី​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​បាន​លើក​យកមក​ប្រកាស​សាលក្រម​នៅ​ល្ងាច​ថ្ងៃទី១៧ខែតុលា​ឆ្នាំ២០១១​ខាងមុខនេះ។​
គួររំលឹកថា​កាលពី​ថ្ងៃទី១៥ខែកុម្ភៈ​ឆ្នាំ២០១១វេលា​ម៉ោង១៥រសៀល​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​តុលាការ​បាន​សំរុកចូល​ផ្ទះ​របស់​ឈ្មោះ ង្វៀង ធី​យ៉ិ​ន ហើយ​ឃាត់ខ្លួន​លោក PLEISCH WALTER EUGENE និង ង្វៀង ធី​យ៉ិ​ន សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ពណ៌​ផ្ទៃមេឃ២២គ្រាប់ ថ្នាំ​ពណ៌​ឈាមជ្រូក៣៥គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ៣គ្រាប់​ម្សៅ​ពណ៌​ពណ៌​ផ្កាឈូក៣កញ្ចប់ ម្សៅ​ពណ៌​ផ្ទៃមេឃ១កញ្ចប់ ម្សៅ​ពណ៌​លឿង១កញ្ចប់ ម្សៅ​ពណ៌​ស១កញ្ចប់ ថ្នាំ​គ្រាប់​ពងអង្ក្រង១គ្រប់ ដុំ​ម្សៅ​ពណ៌​ស១កញ្ចប់ ម្សៅ​ម៉ត់១កញ្ចប់ ជញ្ជីង​អេឡិចត្រូនិក១គ្រឿង និង​ឧបករណ៍ប្រើប្រាស់​និង​សំបក​វេច​ខ្ចប់​គ្រឿងញៀន​ជាច្រើន​ទៀត៕​



ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes