សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

​នាំយកលោកស្រី​គន្ធាបូរី ​​ពីគុកព្រៃស​មក​​ឱ្យ​ចៅ​ក្រម​សួរនាំ​នៅ​សាលា​ដំបូង​​​រាជ​ធានី​ព្រឹកនេះ​


 លោកស្រី​​គន្ធាបូរី​ ​អតីត​​នាយិកា​ពិធីការ​​​សម្តេច​អគ្គ​មហា​ធម្ម​​​ពោធិ​សាលជា ស៊ីម ​​ប្រធាន​ព្រឹទ្ធ​សភា ដែល​បង្ក​​រឿង​​​អាស្រូវ​​​ឆបោក​​ ឬ​រំលោភ​​​សេចក្តីទុក​ចិត្ត​​​​ស៊ីដាច់​​​​ប្រាក់ច្រើន​រយ​លានដុល្លារ​ ត្រូវ​បាន​អនុរក្ស​​​​ពន្ធ​នាគារ​​ព្រៃស ​នាំយកមក​កាន់​សាលា​ដំបូង​​​​រាជ​ធានីភ្នំពេញ កាលពីវេលាម៉ោង​​​ជាង​៨ព្រឹកថ្ងៃទី​​​​៦ តុលា ​២០១១ ​ដើម្បី​​ប្រគល់​​ឱ្យ​លោកស្រី​ចាំង ស៊ី​ណាត ចៅក្រម​​ស៊ើប​​អង្កេត​​​​សាក​សួរ​​​ផ្ទាល់មាត់​។

 គួរ​រំលឹក​ថា ​លោកស្រី​​​គន្ធា បូរី ត្រូវ​បាន​សមត្ថ​កិច្ច​​​​កងរាជអាវុធហត្ថ​​ចាប់ឃាត់​ខ្លួន​នៅ​ចំណុច​​​​ច្រក​ទ្វារ​​​អន្តរជាតិ​​​ចាំយាម ​​ខេត្តកោះ​កុង ​កាល​ពី​រសៀល​​ថ្ងៃទី​​​២៨ កញ្ញា ២០១១ ​ហើយ​បញ្ជូន​​​​មក​កាន់​រាជធានីភ្នំពេញ ​​​​ភ្លាម​ៗ និង​​បន្ទាប់​មក​បញ្ជូន​ទៅឃុំខ្លួន​បណ្តោះអាសន្ន​​នៅពន្ធនាគារ​​ព្រៃ.ស​នា​វេលា​យប់​ថ្ងៃ​ដដែល​ បន្ទាប់ពី​ព្រះ​រាជ​អាជ្ញា​បាន​​ធ្វើការ​សួរ​នាំ​​​ជុំវិញ​​រឿងពុក​រលួយ​ដ៏ធំ​រួច​មក​។

 មុនពេលចាប់ឃាត់​ខ្លួន លោកស្រី​​គន្ធា​បូរី ​គឺ​សមត្ថកិច្ច​​​​​កង​រាជអាវុធហត្ថ​​​​បានចាប់ខ​្លួន​បុរស​ទី​ប្រឹក្សា​​​សម្តេច​​អគ្គ​មហាធម្ម​ពោធិសាល ជា ស៊ីម​​​​​៣​នាក់​​​រួចមក​ហើយ ​​រួមមាន​លោក​​ច័ន្ទ កុសល, លោក​ព​ន្លក ហូ, ​​លោក​ច័ន្ទ ​វណ្ណរ៉ា...​​លុះពេល​​បាន​​ចម្លើយ​​ពីអ្នកទាំង​​​៣​​នេះ សមត្ថកិច្ច​​ក៏ឈាន​ទៅ​​​ចាប់ខ្លួន​​លោកស្រី​​​គន្ធា បូរី ​​តែម្តង​។ ​មុនការ​ចាប់​ខ្លួន ​លោកស្រីគន្ធា បូរី ត្រូវ​បានសមត្ថ​កិច្ច​​​​តាមស្វែង​រក​​​​អស់​រយៈ​ពេល​​​​៣-៤ថ្ងៃ​​មក​ហើយ ​​​ប៉ុន្តែមិន​​​ឃើញ​ ហើយ​ក៏​​ជូនដំណឹង​​ទៅ​គ្រ​ប់​​​ច្រក​​​ទ្វារ​ទាំងអស់​​​​ឱ្យជួយ​ឃាត់ខ្លួន​​លោកស្រី​​​​ម្នាក់នេះ​ លុះ​ពេលលោកស្រី​​​​ធ្វើដំណើរក្នុង​​​គោល​ដៅ​​ទៅ​កាន់ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​​​ចាំ​យាម​​ខេត្ត​កោះកុង ​នាវេលា​រសៀល​​ ក៏ត្រូវ​​​ប៉ូលិស​​អន្តោ​ប្រវេសន៍​​​ឃាត់ខ្លួនតែម្តង​។

 លោកស្រី​អតីត​​​អ្នក​មាន​មុខ​មាន​មាត់ ហើយ​បែរ​ជា​​​​ប្រែ​អាប់​​​រស្មី​អាប់​យស​ម្នាក់នេះត្រូវបាន​ចាប់ឃាត់​ខ្លួន​តាមដីកា​បង្គាប់​​ឱ្យ​​នាំខ្លួន​​​របស់​​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​​​​ពី​បទ​​​ពាក់ព័ន្ធ​​ក្លែង​បន្លំ​​លិខិត​​​​សាធារណៈ ​​​​​ឆ​បោក​ប្រាក់​​រាប់​រយ​​លាន​​ដុល្លារអាេមរិក ​​ជាពិសេស​​ឆបោក​​ប្រាក់​មូល​និធិ​​​សម្តេច​អគ្គ​​​មហាធម្មពោធិសាលជា ស៊ីម តែ​ម្តង​ ៕





ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes