សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

បង្ក្រាប​ដុល្លារ​ក្លែង​ក្លាយ​ទ្រង់​ទ្រាយ​ធំ​ជាង​៤២​ម៉ឺន​ដុល្លារ​នៅ​ប៉ោយប៉ែត​


 នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ​តុលា​ឆ្នាំ​២០១១​លោក​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​សមត្ថកិច្ច​របស់​លោក​បាន​តាមដាន​យ៉ាង​សំងាត់​អំពី​សកម្មភាព​ជន​ទុច្ចរិត​ដែល​បាន​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​ត្រង់ចំណុច​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។​
លោក រ័ត្ន ស្រ៊ាង បាន​បន្តថា​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងនោះ​មាន​ចំនួន៤២៧១០០ដុល្លារ​បាន​ដឹកជញ្ជូន​ចរាចរ​ចូលមក​ក្រុង​ប៉ោយប៉ែត​ក្នុង​គោលបំណង​ចែកចាយ​និង​ប្ដូរ​ទៅជា​ប្រាក់រៀល​ប្រាក់​បាត។ ប៉ុន្តែ​ដោយសារ​កម្លាំង​សំងាត់​បានអោយ​ព័ត៌មាន​ទើប​យើង​ទប់ស្កាត់បាន​ទាន់ពេលវេលា​ហើយ​បាន​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ចំនួន៥នាក់​មាន​ថៃ២នាក់​និង​ខ្មែរ៣នាក់​។
គួរ​បញ្ជាក់ថា​សកម្មភាព​បង្ក្រាប​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង១​និង​៤៥នាទី​ថ្ងៃទី៤ខែតុលា​ឆ្នាំ២០១១នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ដែល​ធ្វើឡើង​ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត។វត្ថុតាង​ដែល​រឹបអូស​បាន​មានដូចជា​រថយន្ត​កាម​រី​ពណ៌​ស​មួយគ្រឿង ​រថយន្ត​ឡង់​គ្រី​ស័​រ​ពណ៌​ប្រផេះ​មួយគ្រឿង និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន៤២៧១០០ដុល្លារ៕​


ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes