សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 4, 2011

លោកស្រី​ Aung San Suu Kyi​ អំ​ពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​
ត្រួត​ពិនិត្យ​សភាព​ការណ៍​ប្រទេស​ភូមា។ រូបភាពដោយ ABC។

 លោក​ស្រី​ Aung San Suu Kyi ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក​ស្រី​មិន​ទាន់​ជា​ជឿ​ជាក់​ទាំង​ស្រុង​ថា​រដ្ឋាភិបាល​ភូមា​ថ្មី​បច្ចុប្បន្ន​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ទេ​ នៅ​ក្រោយ​ពេល​៦​ខែ​នៃ​ការ​បញ្ចប់​ភាព​ដឹកនាំ​ដោយ​យោធា​នោះ។
លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​ស្រី​ចង់​ឃើញ​កង់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​វិល​ទៅ​មុខ​ឲ្យ​បាន​ពីរ​បី​ជុំ​ទៀត​​ មុន​នឹង​លោក​ស្រី​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​រដ្ឋាភិបាល​ពិត​ជា​បាន​ដើរ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មែន​ឬ​យ៉ាង​ណា។
លោកស្រី​ Suu Kyi ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​ភូមា​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ផ្លាស់ប្ដូរ​នានា​ប្រកប​ដោយ​ខ្លឹមសារ។
កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​ភូមា​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នៃ​គំរោង​ទំបន់​វារីអគ្គិសនី​ដែល​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​ចិន បន្ទាប់​ពី​មាន​ការ​ប្រឆាំង​ពី​សាធារណជន​មក​នោះ៕


ពីវិទ្យុ អូស្រ្តាលី

No comments:

Post a Comment

yes