សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ឃាត​កម្ម​លើ​ស្ត្រីវ័យក្មេង​​​​ប្រពន្ធចុង​​អាណិក​ជន​នៅប្រទេសញូវហ្សេឡែន ប៉ូលិសកំពុង​​កោះ​ហៅ​អ្នក​ជិត​ដិត​មក​សាកសួរ​

សពស្រ្តីវ័យក្មេងដែលត្រូវជនមិនស្គាល់មុខ​បាញ់​សម្លាប់

 ក្រោយពី​កើត​មាន​​​អំពើ​​​បាញ់​ប្រហារ​​ស្ត្រី​​វ័យ​​ក្មេង​ម្នាក់​ដែល​​គេ​ស្គាល់​​​​ថា​ជា​ប្រពន្ធ​​ក្រោយ​​​របស់​​បុរស​អាណិកជន​​​ខ្មែរ​​រស់​នៅ​ប្រទេស​​ញូវ​ហ្សេឡែន​​ នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​បាន​កោះហៅ​​​ប្អូន​​ជីដូន​​មួយ​​​បុរស​អាណិកជន​​នោះ​​​ម្នាក់ គឺ​ឈ្មោះ​អ៊ុន សំអាត អាយុ​​៤៨ឆ្នាំ ​​​ជា​មន្ត្រី​នគរ​បាល​ការិ​យា​​ល័យ​​​ប្រឆាំង​គ្រឿងញៀន​​ម​កសាកសួរ​ ។

 ការ​កោះ​ហៅ​​ប្អូន​​​ជីដូន​មួយ​អាណិកជន​​​រូបនេះ ​ដោយសារ​​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​សង្ស័យ​​ពាក់ព័ន្ធ​​​ក្នុង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ស្ត្រីវ័យ​ក្មេង​​​នៅក្នុង​បរិវេណមណ្ឌល​​​សុខភាព​ចំការ​ដូង​ ស្ថិត​ក្នុង​សង្កាត់​​​​​​ដង្កោ ខណ្ឌ​​ដង្កោ រាជធានីភ្នំពេញ ​​។  តាម​ប្រភព​ព័ត៌​មាន​ពីមន្ត្រី​​នគរ​បាល​​ព្រហ្មទណ្ឌ​​​​ឱ្យ​ដឹង​ថា ​ លោក​អ៊ុន សំអាត គ្រាន់​តែ​ត្រូវ​បាន​​​អញ្ជើញ​​​ទៅ​សាកសួរ​ ឬ​ជួយបំភ្លឺ​​ប៉ុណ្ណោះ មិនមែន​​ជាការ​​ឃាត់​ខ្លួន​នោះទេ  ។ ការ​អញ្ជើញ​​​ទៅ​សួរនាំ​នោះ​​ដោយសារ​លោក​​​អ៊ុន សំអាត ​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​​លោក​​គឹម សំអុន អាណិកជន​​​ខ្មែរ​ រស់​នៅ​ប្រទេស​​ញូវ​ហ្សេឡែន និង​ត្រូវ​ជា​ប្តី​ស្ត្រី​​វ័យ​ក្មេង​រងគ្រោះ​ ។

 មន្ត្រី​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​ឱ្យ​ដឹង​ទៀត​ថា  ​បាន​ជា​នគរ​បាល​ព្រហ្មទណ្ឌ​​អញ្ជើញ​លោក​​សំអាត ​​​ទៅសាកសួរ​ពីព្រោះ​លោក​ស្និទ្ធស្នាល​​ជាមួយ​បងជីដូនមួយ​​គឹម សំអុននោះ ។ ពិ​សេស​ទៅទៀត​​ ពេល​​ណា​​លោក​គឹម​ សំអុន មក​ស្រុក​ខ្មែរម្តងៗ​ លោក​អ៊ុន  សំអាត តែងតែ​ជូន​ដំណើរ​​និង​មើ​ល​​ការ​​ខុសត្រូវ​ជានិច្ច ម៉្លោះ​ហើយ​​ការ​ស៊ើប​អង្កេត​​របស់​សមត្ថកិច្ច​​ត្រូវ​​តែ​ស្រាវ​ជ្រាវ​តាម​រយៈ​​អ្នក​​ជិតដិត​ និង​ជន​រង​គ្រោះ​​ដើម្បី​​រកពន្លឺ​ឈាន​ទៅ​​វែក​មុខ​ឃាតកពិត​ ។

 ក្រោយ​​​ពីសាកសួរ​​ជុំ​វិញ​​​ករណី​ឃាតកម្ម​កំបាំង​មុខនេះ លោកវរសេនីយ៍​​ទោ​​ជួន ណារិន្ទ​ ប្រធាន​​​ការិយាល័យ​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​​កម្រិតធ្ងន់​​​​អះអាង​ថា ​លោក​​អ៊ុន សំអាត ​ពុំ​មាន​ពាក់​ព័ន្ធ​​​​​​នឹង​​រឿង​​​បាញ់​សម្លាប់​ស្ត្រី​វ័យក្មេង​​ត្រូវ​ជា​​ប្រពន្ធ​​​​ចុង​​​បងជីដូនមួយ​​​នោះទេ ដូច្នេះ​​លោក​អ៊ុន សំអាត ក៏​មិន​​​ត្រូវ​បាន​ឃាត់​ខ្លួនដែរ ។ លោក​ជួន ណារិន្ទ​ ​បន្តទៀត​ថា ការិយាល័យ​​​​ជំនាញ​​ព្រហ្ម​ទណ្ឌ​​​​​របស់​​លោក​កំពុង​ដុត​ដៃ​ដុតជើង​​ស្រាវ​ជ្រាវ​​​​រក​ឃាតក​ពិត​ឱ្យឃើញ​ ព្រោះ​ការ​ប្រព្រឹត្ត​​​អំពើ​អមនុស្ស​ធម៌​​​យ៉ាង​ចំហ​នេះ​​មិនមែន​មាន​​​ផ្សែង​​អត់​ភ្លើង​នោះទេ ៕





ពីគេហទំព័រ៖ កោះសន្តិភាព
Related Posts Plugin for WordPress, Blogger...

No comments:

Post a Comment

yes