សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

សំណង់​​​ចេតិយ​មន្ត្រីថ្នាក់ដឹកនាំ​ម្នាក់​នៅ​លើ​​ខ្នង​ភ្នំ​​សុពណ៌កាឡី​បាក់សង្កត់​​មនុស្ស​ស្លាប់​


  ​យ៉ាងហោចណាស់​​​​មនុស្ស​​ប្រុស-ស្រី​​​​ពីរនាក់​​បានស្លាប់​បាត់បង់​ជីវិត​ ដោយ​ថ្ម​សំណង់​រលំបាក់​​សង្កត់ ​និង​ស្រីម្នាក់​​ទៀត​​បាន​រង​របួសធ្ងន់ ខណៈ​ពួកគេ​​​ជា​កម្ម​ករ​សំណង់ និង​​មេ​ជាង​ម្នាក់​​​បាន​សាង​សង់​ជា​របៀបស្តូប​ ឬអាច​ថា អគារ​ធំមួយ​នៃ​រមណីយ​ដ្ឋាន​លើ​ខ្នង​ភ្នំ​សុពណ៌​កាឡី​ ហើយ​ស្រាប់​តែ​​​​សំណង់​​នោះ​​រលំ​បាក់​សង្កត់​ពី​លើ​​​​​ កាលពីវេលាម៉ោង​​៦​ល្ងាច​ថ្ងៃទី​៣ តុលា ២០១១ ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម ​​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ​​។


 សូមបញ្ជាក់​​ថា ​អគារ​សំណង់​នេះ ស្ថិត​​ក្នុង​​សួន​ច្បារ​រមណីយដ្ឋាន​ជ្រោយ​ថ្ម​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​​ឆាន់ ​​​វឌ្ឍនៈ ​​ដែល​ប្រភព​ព័ត៌​មាន​​​មួយ​បាន​ប្រាប់​ឱ្យដឹង​ថា ​ទីតាំង​អគារ​ថ្ម​ដែល​បាន​បាក់​រលំដួល​សង្កត់​កម្មករ​រហូត​​ស្លាប់​នេះ ជា​ចេតិយ​​របស់​មន្ត្រី​ថ្នាក់​ដឹកនាំ ក្នុង​ជួរ​រដ្ឋាភិ​បាល​​ម្នាក់​​។​ លោកស៊ុម ​សុឃីម អធិការ​ស្រុក​ព្រែក​ប្រសព្វ​ បាន​ឱ្យ​​ដឹង​ថា ជនរងគ្រោះដែល​​​ជួប​ហេតុ​ការណ៍​​​បាក់រលំ​​សំណង់នេះ​​គឺ​ ១-ឈ្មោះ​​ដា​ ភេទ​ស្រី អាយុ​​២៧​ឆ្នាំ ​មានទី​លំនៅ​ភូមិ​ពណ្ណ​រាយ ​​ក្រុង​សួង ​ខេត្តកំពង់ចាម ជា​​កម្មករ​ ត្រូវ​​ឥដ្ឋ​រលំ​បាក់​សង្កត់ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ ​និង​ត្រូវ​បាន​ជួយ​កាយ​​យកចេញ ​ដឹក​ទៅ​សង្គ្រោះ​​​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​បង្អែកស្រុកឆ្លូង ​​​​​២-ឈ្មោះ​​ទិត ជឿន ​ភេទ​ស្រី អាយុ​៣២​ឆ្នាំ ​ជា​កម្មករ​​សំណង់ និងទី​​៣-​ឈ្មោះ​​ប្រាក់ ឃីម ភេទប្រុស អាយុ​​៥៨​ឆ្នាំ ​​ជា​មេ​ជាង​​​ចាក់​បេតុង​។​ ​​​ជន​រងគ្រោះ​​​​ទី​២ និងទី​​​៣​នេះ​​​​មានទីលំនៅ​​ក្រុង​សួង ខេត្ត​កំពង់ចាម ​​ត្រូវ​ស្លាប់​បាត់បង់ជីវិត​​​ដោយ​​សារ​គ្រឿង​សំណង់ និង​​​​ដើមឈើ​​បាក់​រលំ​សង្កត់​​​​ពីលើ ​ជួយ​សង្គ្រោះ​មិន​ទាន់​។


 សូមបញ្ជាក់​​ថា ​ខណៈ​សំណង់នេះ​បាក់​រលំ​​​​គឺកម្មករ​​​ជាង​​​៧០នាក់ផ្សេង​ទៀត​​បាននាំគ្នា​​ចេញ​ទៅហូប​បាយ​អស់​ទៅ​ហើយ​ នៅសល់តែ​​​​៣នាក់​នេះ​តែប៉ុណ្ណោះ ។ ​​អគារ​​​បាក់​រលំ​​​​អស់​មួយសន្ទុះ​​ធំ​ទៅហើយ​ទើប​​អ្នកភូមិ​​​​ផ្អើល​​ឆោឡោ និង​​ឮ​ដល់​​​ពួកកម្មករដែល​ទៅហូបបាយ​​​មកជួយ​កាយរក​​ឃើញ​​ស្ត្រីឈ្មោះ​​​ដា ​​នៅវេលាម៉ោង​​​​១២​យប់ រង​របួស​​​ធ្ងន់ ​​ហើយប្រញាប់​​នាំ​​យកទៅសង្គ្រោះ​​​​តែម្តង ​ចំណែក​​២នាក់​​​ដែល​​ស្លាប់នោះ​គឺ​ដោយ​សារ​​រក​មិនទាន់ឃើញ​ រហូត​ដល់​ព្រឹក​​​ស្អែក (ទី​៤ តុលា) ទើបកាយ​​​​បន្តទៀត និង​បន្ត​រហូត​ដល់ម៉ោង​​​​៣​រសៀល ​ថ្ងៃទី​​​​៤ តុលា ​​២០១១ ទើបរកឃើញសព​។


 លោកផុន ​ណារឹទ្ធ ​ជាម​ការ​​សំណង់កើត​ហេតុ​ខាងលើ​​បាន​ឱ្យ​​ដឹង​តាមទូរស័ព្ទ​​​​ថា សំណង់​មួយ​នេះមានកម្ពស់​​១២ម៉ែត្រ ​​ទទឹង​​​១៨​ម៉ែត្រ ​​គុណ​​​២០ម៉ែត្រ ​និង​កំពុង​តែ​ចាប់​ផ្តើម​​​រៀប​ឥដ្ឋ​ និង​ចាក់​បេតុង​​​​រយៈ​ពេល​​​២​ថ្ងៃជាប់​ៗគ្នា ​​ជា​ច្រើន​​ម៉ែត្រ​ការ៉េ ​និងមានកម្មករប្រុស ស្រី​ជាង​​៧០នាក់ ​​មកធ្វើការ​ងារ​នេះ ៕










ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes