បានស្វែងរកអន្តរាគមន៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិប្រចាំកម្ពុជា បន្ទាប់ពី
ព្រះតេជគុណ សឺន សារឿន បានមានសង្ឃដីកាអោយដឹងថា ការស្វែងរកអន្តរាគមន៍ពីឧត្តមស្នងការ
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិប្រចាំកម្ពុជាគឺបន្ទាប់ពីព្រះអង្គបានទេសនាពីបញ្ហាសិទ្ធិ
សេរីភាព ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជា និងជាពិសេសពីបញ្ហាប្រជជនវៀតណាមចូល
មករស់នៅក្នុងប្រទេសកម្ពុជាគ្រប់ទិសទី និងពីការទាមទារសិទ្ធិសេរីភាពរបស់បងប្អូនខ្មែរកម្ពុជា
ក្រោម។
ព្រះតេជគុណ សឺន សារឿន បានបន្តថា ដោយសារតែបញ្ហានេះហើយព្រះអង្គត្រូវបានអាជ្ញាធរ
មានសមត្ថកិច្ចរករឿង និងធ្វើការគំរាមគំហែងព្រះអង្គ។ហើយបញ្ហានេះព្រះអង្គបានរៀបរាប់ប្រាប់
ទៅមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ប៉ុន្តែនៅមិនទាន់មានការ
ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយគេនិងជូនដំណឹងនៅពេលក្រោយ។
ព្រះតេជគុណបានបន្ថែមទៀតថា ឥឡូវព្រះអង្គកំពុងតែស្ថិតនៅកន្លែងសុវត្ថិភាពមួយក្នុងរាជធានីភ្នំ
ពេញ។
ទាក់ទងបញ្ហានេះមិនអាចសុំការអត្ថាធិប្បាយពីអធិការស្រុកអូរជ្រៅបានទេ ៕
No comments:
Post a Comment
yes