សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

អ្នក​ភូមិ​ចោទ​អាជ្ញាធរ​ឃុំ​ជ្វាំង​​ថា​បាន​គំរាម​កំហែង​ចាប់​ខ្លួន

អាជ្ញាធរ​​ឃុំ​ជ្វាំង​ ស្រុក​ពញាឮ​ ​ខេត្ត​កណ្ដាល ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ចាប់​ខ្លួន​ប្រជា​ជន​ ខណៈ​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ឡាយ ហ៊ាង ដែល​ពល​រដ្ឋ​បានអះ​អាងថា ក្រុម​ហ៊ុន​នេះ​បាន​ទិញ​ដី​ពួក​គេ​ដោយ​មិន​បាន​ឲ្យ​ប្រាក់​គ្រប់​តាម​ចំនួន។
លោក គុយ ចាន់​ថន អ្នក​ភូមិ​ម្នាក់​រស់​នៅ​ក្នុង​ភូមិកាកាប ឃុំ​ជ្វាំង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រជា​ពល​រដ្ឋ​ចំនួន​ ១៣៤​គ្រួសារ​ បាន​ផ្ដិត​មេ​ដៃ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​​ក្រុម​ហ៊ុន ឡាយ ហ៊ាង​ ដោយ​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​នេះ​ថា​មិន​បាន​ប្រគល់​ប្រាក់​ឲ្យ​គ្រប់​តាម​ចំនួន​ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​បាន​ទិញ​ដី​ពួក​គាត់​ចំនួន ​១៥៥​ហិកតា​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។
លោក គុយ ចាន់​ថន បាន​និយាយថា៖ «​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​ទទួល​ត្រឹម​តែ​ប្រាក់​កក់​ចំនួន ១០០​ដុល្លារ​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​បាន​ទិញ​ដី​របស់​ខ្ញុំ​តាំង​ពីឆ្នាំ​១៩៩៧​មក»។




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes