សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ជន​ជាតិ​ព្រៅ​រាប់រ​យ​នាក់ត​វ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​សុភក្តិ នីកា​ ថា​ទុក​ដីឱ្យ បែរ​ជា​ឈូស​ឆាយ


  ប្រជាពលរដ្ឋជាង១០០​នាក់​ជា​ជនជាតិដើមភាគតិច​ព្រៅ តំណាងឲ្យ​ជន​ជាតិ​ដើមរាប់រយគ្រួសាររស់​នៅ​ក្នុងភូមិច្រប់ ឃុំ​ក្បាល​រមាស ស្រុកសេសាន បានដាច់បាយដាច់​ទឹក ខណៈ​នាំ​គ្នាទៅ តវ៉ាចំពោះ ក្រុមហ៊ុន​សុភ័ក្ក​នីកា ដើម្បី​រារាំង​មិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុន​នេះ​គាស់​កាយឈូសឆាយដីជា​កេរដូនតារបស់​ពួកគាត់​​តាម ទំនៀម​ទម្លាប់​ជនជាតិព្រៅ ដែល​រក្សានូវ​ការធ្វើ​ស្រូវចម្ការវិលជុំ។
លោកអឿ មឿន មេភូមិច្រប់ បានថ្លែង​ថា ប្រជាពលរដ្ឋទាំងនេះបាននាំគ្នាមកតវ៉ាពីផលប៉ះ​ពាល់ ដីធ្លី ជាមួយក្រុមហ៊ុន ព្រោះ​តែ​ក្រុមហ៊ុន​បាន​ចុះកិច្ច​សន្យា​ជាមួយរាជរដ្ឋាភិបាលលើដីសម្ប​ទាន​សង្គម កិច្ច ហើយក្នុងនោះមានដីរបស់ជនជាតិ​ដើមភាគតិចដែលតាម​ទំនៀម​ទម្លាប់ពីដូនតា​ គឺ​អាស្រ័យ ផលដំណាំវិលជុំ។

 លោក​ស៊ុយ ជុំ ក្រុម​ប្រឹក្សា​​ឃុំ​បាន​មាន​ប្រសាសន៍​ថា ​ចាប់តាំងពី​ថ្ងៃទី​៨ តុលា រហូត​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​បាន​ដោះ​ស្រាយ​ជូន​​ពួក​គាត់​ទេ ហើយ​ក្រុម​ហ៊ុន​បាន​បាញ់​ថ្នាំ​ក្រហម​កាត់​ស្រែ​ប្រជា​ពល​រដ្ឋ​ធ្វើ​​ឱ្យ​ពួកគាត់​ព្រួយ​​បារម្ភ​​ថា ក្រុម​ហ៊ុន​​​បាញ់​ថ្នាំ​​ត្រឹម​ណា គឺ​យក​ត្រឹម​នោះ​ ដូច្នេះ ហើយ​​ពួក គាត់​សុំ​ឱ្យ​អាជ្ញា​ធរ​ស្រុក​ជួយ​ដោះ​ស្រាយ ។ ​ចំណែក​ក្រុម​ហ៊ុន​​បានអះអាង​ថា ការ​បាញ់​ថ្នាំ​​ក្រហម​នេះ​​គ្រាន់តែ​​យក​តាម​គំនូស​​ផែនទីប៉ុណ្ណោះ ឯចំពោះ​ដីស្រែ​​ប្រជាពល​រដ្ឋ​មិន​ប៉ះពាល់​ឡើយ។ ​ខាង​ក្រុម​ហ៊ុន​​បាន​បញ្ជាក់​​ទៀត​ថា យើង​​យក​ផែន​ទី​ឆ្នាំ​២០០៦ ​បាន​បង្ហាញថា ដី​ប្រជា​​ពល​រដ្ឋ​មាន​៣៧៩​ហិកតា​ ហើយ​ក្រុម​ហ៊ុន​បាន​កាត់​ដី​​បន្ថែម​​៣៦​ហិកតា​ទៀត​ឱ្យ​​​​ប្រជា​ពល​ ​រដ្ឋ​ឯក្រៅ​ពី​នោះ​ជា​​របស់​ក្រុម​ហ៊ុន ។ ទោះ​ប​ីជា​​មាន​ការ​​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​ក្រុម​ហ៊ុន​​បែរ​ជា​ដាក់​គ្រឿង​​ចក្រ​គាស់​កាយ​ប៉ះ​ពាល់​ដល់​ដី​ពួក​គាត់​ដដែល ។

 បងប្អូនជនជាតិភាគតិចព្រៅ បានសំណូមពរ​ដល់អាជ្ញាធរស្រុកក៏ដូចជា​ខេត្ត​ សូមមេត្តាជួយ​រក​ដំណោះស្រាយដើម្បីឲ្យពួកគាត់បានដី​ទាំង​នោះ ​មកធ្វើស្រែចម្ការតតំណពីដូនតាទៅដល់​កូន​​ចៅ​​ជំនាន់ក្រោយទៀត ប្រសិន​បើក្រុមហ៊ុន​មិន​យល់​ព្រមទុកដីស្រែចម្ការឲ្យពួកគាត់ខ្លះដើម្បី​អាស្រ័យ​​ផលដំណាំទេ មិនដឹងជាទៅធ្វើអ្វីទៀត​បាន​​ឡើយ ព្រោះ​ជនជាតិភាគតិចមានការយល់​ដឹងតិច​តួច​ក្នុង​ការជ្រើសរើសមុខរបរ​នា​ពេល​បច្ចុប្បន្ន។

 បងប្អូនជនជាតិភាគតិចទាំងនោះបាន​និយាយប្រាប់កោះសន្តិភាពថា ពួកគាត់​បាន​​ដាក់​ពាក្យ បណ្តឹងទៅលោកមេឃុំ ដើម្បីឲ្យ​លោក​ពាំនាំឯកសារ​នៃ​ការតវា៉នេះទៅដល់​លោក​អភិ​បាលស្រុក តែឯកសារទាំងនោះ​ត្រូវ​លោក​មេ​ឃុំផ្អឹបទុកក្នុងផ្ទះរបស់គាត់រហូត​មិន​ដឹង​ជា​មាន​អ្វីលាក់បាំងទេ លុះក្រោយពីប្រជា​ពល​រដ្ឋទាំង​នោះ​បានធ្វើការតវា៉​ជាច្រើនលើក​ច្រើន​សាមក​ ដំណឹងនេះក៏ឮដល់​លោក​អភិ​បាលស្រុកនិងខេត្ត ហើយក្រុមគណៈបញ្ជាការ​ឯកភាពនឹងចុះមក​ត្រួត​ពិនិត្យ តែមិន ដឹង ចុះនៅ​ពេលណានៅ​ឡើយទេ ។ ទោះជាយា៉ងណា​មន្ត្រី​ខ្លះ​អះអាង​ថា ពេល​វេលា​​ដែលត្រូវ​ចុះធ្វើ​ការ​ពិនិត្យ​ និង​ដោះ​ស្រាយ​នោះ​ ទំនងជាធ្វើ​នៅក្រោយពីបញ្ចប់ពិធី​បុណ្យ​នា​​​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​ ៕





ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes