សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

(គ.ជ.ប) ប្រកាសបរិច្ឆេទ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​និតិកាលទី​៣ នៃគណបក្ស​នយោបាយដែល​មាន​អសន្ន​ក្នុងរដ្ឋ​សភា

 គណកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ហៅកាត់​ថា(គ.ជ.ប)នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​២៤ ខែ​តុលា​ ឆ្នាំ២០១១ នេះ​បាន​ប្រកាស​ថា​ខ្លួន​សម្រេច​បរិច្ឆេទ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​និតិកាល​ទី៣ ដល់​គណបក្ស​នយោបាយ​ដែល​មាន​អសន្នៈនៅក្នុង​រដ្ឋ​សភា​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​ឆ្នាំ​២០១១ នេះ​តទៅ​ដើម្បី​ឲ្យគណ​បក្ស​ទាំង​អស់​នោះ​បំពេញ​បែប​បទ​ដាក់​មក​(គ.ជ.ប)ដើម្បី​ជ្រើស​តាំង​តំណាង​របស់​ខ្លួន​ ដែល​និង​ប្រព្រឹត្ដ​ទៅនៅ​ឆ្នាំ២០១២ នាពេល​ខាងមុខ ។


 ថ្លែង​នៅ​ទី​ស្នាក់​ការ​របស់​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់ថា (គ.ជ.ប)ប្រធាន​ដឹក​នាំ​អង្គប្រជុំ​ព្រឹកនេះ​ដោយ​លោក​ សោម ចាន់​ឌីណា មាន​ប្រសាសន៍ថា ការបិទ​ផ្សាយ​បញ្ជីរ​បោះ​ឆ្នោត​លើក​ដំបូង​ និង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១១ និង​ការ​ឃោសនាបោះ​ឆ្នោត​ និង​អាច​ធ្វើ​សកម្ម​ភាព​ទៅ​បាន​គឺចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ២០១២ ។


 ជាមួយគ្នានោះ​ទាំងការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​បិទ​ផ្សាយ​លទ្ធ​ផល​ នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ និង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ បន្ទាប់​ពី​បោះឆ្នោត​ ។ បើ​តាម​របាយករណ៍​របស់​គណ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យដឹងថា បើគិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ នេះ​ការ​បិទ​បញ្ជី​ចុះ​ឈ្មោះ​ក្រុម​ប្រឹក​្សា​សង្កាត់​មា​នគណ​បក្ស​នយោបាយ​ចំនួន​៦ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៩ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មិន​មែន​ជាតិ​ចំនួន​២ និង​តំណាង​គណបក្ស​និង​អ្នក​សង្កេត​ការណ៍​សម្រាប់​ឃ្លាំមើល​ការ​ពិនិត្យ​​បញ្ជីឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១ ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏មាន​ចំនួន​អ្នក​​ដែល​ទើប​គ្រប់​​អាយុ​១៨ឆ្នាំឡើង​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៩សែន​នាក់​ដែល​(គ.ជ.ប)បាន​អ​ះ​អាង​ជាចំនួន​ដែល​កើន​ឡើង​លើស​ការ​រំពឹង​ទុក៕

No comments:

Post a Comment

yes