ចោទប្រកាន់បានទទួលយកលុយពីក្រុមគ្រួសារឧក្រិដ្ឋជាថ្នូរទៅនិងការដោះលែងអោយនៅក្រៅ
សំណាញ់ច្បាប់។ ប៉ុន្តែបន្ទាប់ពីបានទទួលយកលុយហើយក្រុមឧក្រឹដ្ឋជនមិនត្រូវបានដោះលែង
សាលាដំបូងខេត្តកណ្តាល និងលោក ស៊ុត ចំរើន ក្រឡាបញ្ឆីបានធ្វើការបដិសេធថា មិនបានពាក់
ព័ន្ធក្នុងការទទួលយកលុយពីក្រុមគ្រួសារឧក្រិដ្ឋជននោះទេ។
យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារឧក្រិដ្ឋជនចំនួន៧នាក់បានដាក់ពក្យប្តឹងទៅព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានកើតទុក្ខមិនសុខចិត្តប្តឹងពីឈ្មោះលោកស្រី ខូវ
ចាន់ផូ ចៅក្រម លោក ស៊ុត ចំរើន ជាក្រឡាបញ្ឆី ឈ្មោះ ធុល ជាក្រឡាបញ្ឆីបណ្តែត ឈ្មោះ ធី
ជាក្រឡាបញ្ឆីគ្រប់គ្រងឯកសារ និងឈ្មោះ វន្នី សំណាង ជាមន្ត្រីពន្ធនាគារខេត្តកណ្តាល។នៅក្នុង
ពាក្យបណ្តឹងបានរៀបរាប់ថា ក្រោយពីចាប់ខ្លួនកូន និងប្តីរបស់ពួកគាត់មួយខែកន្លះទៅពីរខែ ឈ្មោះ
ខាងលើបានអោយពួកគាត់ទាំងអស់គ្នាយកប្រាក់តម្កល់ទុក ទើបកូន និងប្តីរបស់ពួកគាត់ត្រូវបាន
តុលាការដោះលែងអោយចេញពីពន្ធនាគារវិញ។ ដោយពួកគេបាននិយាយថា ប្តី និងកូនរបស់ពួក
គាត់គ្មានទោសពៃអ្វីទេ ពីព្រោះកងរាជអាវុធហត្ថចាប់ច្រឡំ ដូច្នេះហើយទើបពួកគាត់គិតថា ប្តី និង
កូនគ្មានការពាក់ព័ន្ធនិងឃាតកម្មឡើយ ទើបសម្រេចចិត្តយកប្រាក់ទៅតម្កល់ឲ្យកូន និងប្តីរួចពី
ពន្ធនាគារឆាប់ៗ។ តាំងពីជាប់ពន្ធនាគារពីមួយខែកន្លះ ទៅពីរខែទើបពួកគាត់យកប្រាក់ទៅតម្កល់
នៅតុលាការប្រគល់អោយទី១ ឈ្មោះ អុំ ឈិន កង សាម៉ុន និងឈ្មោះ ព្រំ សុវណ្ណ ជាក្រុមប្រឹក្សាឃុំ
សំរោងធំ ដោយលើកទី១បានប្រគល់ប្រាក់អោយទៅឈ្មោះ ស៊ុត ចំរើន និងឈ្មោះ ខូវ ចាន់ផូ
ក៍នៅទីនោះដែរចំនួន៦០០ដុល្លារ ថាយកទៅអោយមេទៅព្រះវិហារ។ លើកទី២ ចំនួន៤០០០ដុល្លារ
អាមេរិកទៀត។ លើកទី៣ ប្រគល់ទៅអោយ វន្នី សំណាងជាមន្ត្រីពន្ធនាគារត្រូវជាក្មួយលោក
ស្រី ខូវ ចាន់ផូ (ចៅក្រម)ចំនួន៤០០ដុល្លារទៀត ដើម្បីយកទៅអោយលោក ស៊ុត ចំរើន យកទៅ
អោយព្រះរាជអាជ្ញាចុះហត្ថលេខាក្នុងឯកសារទើបដោះលែង(សាក្សដឹងឮលោក ព្រំ សុវណ្ណ
ជាក្រុមប្រឹក្សាឃុំសំរោងធំ)។ ទី២ឈ្មោះ មឿន គឹមលី លើកទី១ ប្រគល់ទៅអោយឈ្មោះ ធុល
ហើយឈ្មោះនេះបានយកទៅអោយក្រឡាបញ្ឆី ស៊ុត ចំរើន ចំនួន៣០០០ដុល្លារ។ លើលកទី២ បាន
ប្រគល់អោយឈ្មោះ ធុល ដដែល តែឈ្មោះនេះយកទៅអោយឈ្មោះ ខូវ ចាន់ផូជាចៅក្រមចំនួន
៤៥០០ដុល្លារ។ លើកទី៣ អោយទៅឈ្មោះ ស៊ុត ចំរើន ចំនួន១០០ដុល្លារ ទៅចុះហត្ថលេខាដោះ
លែង។ ហើយនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១ឈ្មោះ មឿន គឹមលី និង ចក់ សម្បត្តិ បានយកលុយ
១៤០០ដុល្លារប្រគល់អោយលោក ស៊ុត ចំរើន តែលោកស្រី ខូវ ចាន់ផូ ក៍បានដឹងឮលុយនេះដែរ។
លើកទី៣ ឈ្មោះ តេង សុខហ៊ាង បានប្រគល់ប្រាក់អោយទៅឈ្មោះ ធី ជាក្រឡាបញ្ឆីគ្រប់គ្រង
ឯកសារចំនួន៣០០០ដុល្លារ យកទៅអោយឈ្មោះ ស៊ុត ចំរើន ទៀតដោយមានសាក្សដឹងឮ
ឈ្មោះ ជុំ ខន និងឈ្មោះ ខ្នៀង។
ក្រុមគ្រួសារក្រុមឧក្រិដ្ឋជនបានលើកឡើងក្នុងលិខិតទៀតថា ក្រោយពីប្រគល់ប្រាក់ហើយ មិនបាន
ដោះលែងកូន និងប្តីរបស់ពួកគាត់ឡើយ។ ហើយឈ្មោះ ស៊ុត ចំរើន បានប្រាប់អោយពួកគាត់ទាំង
អស់គ្នាមកយកកូន និងប្តី ជិតរាប់រយដងគឺម្តងថា ថ្ងៃច័ន្ទ ម្តងថាថ្ងៃអង្គារ មិនពិតប្រាកដរហូតជិត
២ឆ្នាំមកហើយ។ចំណែកលោកស្រី ខូវ ចាន់ផូ បានធ្វើការបដិសេធថា មិនមានកាពាក់ព័ន្ធជាមួយ
ក្រុមគ្រួសារជនល្មើសទេ ពីព្រោះនេះជាបទឧក្រិដ្ឋ ហើយសំណុំរឿងនេះគឺលោកស្រីជាចៅក្រម
ស៊ើបអង្កេត ដោយកំពុងតែស៊ើបអង្កេត ហើយមិនបានទំនាក់ទំនងជាមួយក្រុមគ្រួសារជនល្មើសទេ។
ហើយសំណុំរឿងនេះជាបទឧក្រិដ្ឋដោយជនល្មើសមានទៅដល់៧នាក់ និងរត់គេចខ្លួន៦ ៧នាក់។
ទាក់ទងទៅនិងរឿងលុយលោកស្រីមិនបានដឹងទេ។
ចំណែកលោក ស៊ុត ចំរើន ក្រឡាបញ្ឆីក៍បានធ្វើការបដិសេធដែរថា លោកមិនបានពាក់ព័ន្ធក្នុងការ
យកលុយពីក្រុមគ្រួសារក្រុមជនល្មើសទេ ហើយបើពួកគាត់ប្រគល់អោយណាទៅយកពីអ្នកនោះ
វិញទៅ។
សូមជម្រាបថា ក្រុមឧក្រិដ្ឋជនដែលក្រុមគ្រួសាររត់ការដោះលែងមានចំនួន៧នាក់ក្នុងនោះមានដូច
ជាឈ្មោះ ឈិត វណ្ណៈ លឹម វិឆ័យ លី សំណាង ចក់ ហ៊ានមឿន ហឿន មឿង ហេង បូ ភារ៉ា ។
ដោយអ្នកទាំង៧នាក់នោះជាប់ពាក់ព័ន្ធទៅនិងករណីឃាតកម្ម៕
No comments:
Post a Comment
yes