សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៤​ ធ្វើកកស្ទះចរាចរ


កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១១​ នេះ​ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ភូមិ​លេខ​៣​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​មុខ​សាលា​អនុ​វិទ្យាល័យ​ និង​សាលា​បឋម​សិក្សា​ ហ៊ុន​ សែន​ ឃ្លាំង​លើ​ ប្រឆាំង​នឹង​ការ​សម្រេច​សាលដីកា​របស់​សាលា​កំពូល​ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រាប់​សិប​ហិ​កតា​ ជាមួយ​លោក​ ចាន់​ កាំ​ង​ មន្ត្រី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

 តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​ពួក​គាត់​ គឺ​ប្រឆាំង​នឹង​ការ​សម្រេច​សាលដីកា​ របស់​តុលាការ​កំពូល​ឲ្យ​លោក​ ចាន់​ កាំ​ង​ ឈ្នះក្តី​លើ​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ នៅ​ភូមិ​៣​ សង្កាត់​លេខ​១​ ហើយ​គ្រោង​នឹង​ចុះ​អនុវត្ត​សាលដីកា​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ខាង​មុខ​នេះ​។​

 តំណាង​ប្រជាពលរដ្ឋ​ដដែល​នេះ​ បាន​អះអាង​ថា​ ដី​ដែល​មាន​ជម្លោះ​ខាងលើ​នេះ​ ពួក​គាត់​បាន​មក​រស់នៅ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គាត់​មិន​ឲ្យ​គេ​មក​រំលោភ​យក​ដីធ្លី​ និង​ផ្ទះសម្បែង​របស់​ពួក​គាត់​នោះ​ទេ​ គាត់​នឹង​បន្ត​ធ្វើ​កូដកម្ម​ជា​រៀង​រហូត​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ទេ​នោះ​ ។​

 ភាគី​ខាង​លោក​ ចាន់​ កាំ​ង​ ក៏​បាន​អះអាង​ផង​ដែរ​ថា​ ដី​ដែល​មាន​ជម្លោះ​ខាងលើ​នេះ​ ជា​ដី​របស់​ខ្លួន​ ហើយ​រឿង​ក្តី​នេះ​ត្រូវ​បាន​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល​បាន​កាត់ក្តី​ឲ្យ​លោក​ឈ្នះ​ ព្រោះតែ​លោក​មាន​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ខាងលើ​នេះ​។​

 តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រហូត​ម​ដល់​វេលា​ម៉ោង​ ១០​និង​៤០​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ មិន​ទាន់​រំសាយ​ការ​ធ្វើ​បាតុកម្ម​របស់​ពួក​គាត់​នោះ​ទេ​ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​នោះ​ទេ​។​ ជាមួយ​គ្នា​នោះ​គេ​សង្កេត​មន្ត្រី​អាជ្ញាធរ​ចុះ​ទៅ​អន្តរាគមន៍​ផង​ដែរ​ តែ​ក្រុម​ប្រជាពលរដ្ឋ​មិន​ព្រម​រំសាយ​នោះ​ឡើយ​៕





 ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes