សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

រដ្ឋាភិបាល​បន្ត​កាត់​ដី​ដែន​ជម្រក​សត្វ​បឹងពែរ​ឲ្យ​ឯក​ជន

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ទំហំ ៣៥០​ហិកតា​ពី​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះ វិហារ និង​កំពង់​ធំ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​កសិ-ឧស្សាហកម្ម។
យោង​តាម​សៀវភៅ​រាជ​កិច្ច ចុះ​ថ្ងៃ​ទី ៧ ខែ​កញ្ញា​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​​ហត្ថ​លេខា​ផ្តល់​ដី​តំបន់​ជម្រក​ការពារ​សត្វ​ព្រៃ​បឹង​ពែរ​ទៅ​ ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ពូ ឃួច អភិវឌ្ឍន៍​គ្រុប​ ក្នុង​ទំហំ ៣៥០​ហិកតា​ដើម្បី​យក​ទៅ​អភិវឌ្ឍ​វិស័យ​កសិ​-ឧស្សាហ​កម្ម​ ដាំ​ដើម​កៅស៊ូ និង​ចិញ្ចឹម​សត្វ។
លោក ធឹក គ្រឿងវុត្ថា រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹង​ថា មុន​នឹង​រដ្ឋា​ភិបាល​ចេញ​អនុ​ក្រឹត្យ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ​មន្ត្រី​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រួច​ហើយ​ថា តើ​កន្លែង​ណា​គួរ​រក្សា​ទុក​ធ្វើ​ជា​ដី​តំបន់​ការពារ និង​ទី ណា​អាច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​បាន។ លោក​​បញ្ជាក់​ថា៖​ «បើ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​និង​ប៉ះ​ពាល់​ដល់​តំបន់​អភិរក្ស លោក​ត្រូវ​តែ​កាត់​វា​ចេញ»។
លោក គង់ សម្បត្តិ អនុ​ប្រធាន​ដែន​ជម្រក​ការពារ​សត្វ​ព្រៃ​បឹង​ពែរ​បាន​ថ្លែង​ថា ការ​អភិរក្ស​និង​អភិវឌ្ឍ​ តែង​មាន​ការ​ប៉ះ​ពាល់ តែ​លោក​មិន​អាច​និយាយ​បាន​ទេ ព្រោះ​រដ្ឋា​ភិបាល​ត្រូវ​ការ​ផ្តល់​ទៅ ឲ្យ​អ្នក​វិនិយោគ។
លោក​បាន​បន្ថែម​ថា តំបន់​បឹង​ពែរ​ស្ថិត​នៅ​ព្រំ​ប្រទល់​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​ព្រះ​វិហារ សៀមរាប និង​កំពង់​ធំ ហើយ​មាន​ផ្ទៃ​ក្រឡា​សរុប ២២៥ ពាន់​ហិកតា។ បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ មាន​ក្រុមហ៊ុន​ចំនួន​៥ ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ​ជា​ដើម។
លោក ជុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ទៀត ព្រោះ​តំបន់​បឹង​ពែរ​ពុំ​មែន​ជា​ព្រៃ​ រង​ការ​កាប់​បំផ្លាញ​ទេ។
លោក អ៊ិត ណូឌី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ថ្ងៃ​អង្គារ៕ CR



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes