សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ប៉េអឹម​សង្គ្រោះ​ក្មេង​ស្រី​ពី​ក្រុម​ហ៊ុន​រើស​ពលករ


  ក្មេង​ស្រី​ក្រោម​អាយុ​៥​នាក់​ក្នុង​ចំណោម​ស្រ្តី​ចំនួន​២៦​នាក់​ត្រូវ ​បាន​ជួយ​សង្គ្រោះ​ពី​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ដោយ​កង​រាជ​អាវុធ​ហត្ថ ​​រាជ​ធានី​និង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​​សហការ​ជា​មួយ​អង្គ​ការ​ក្រៅ​ រដ្ឋាភិបាល កាល​ពី​ល្ងាច​ម្សិល​មិញ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។
លោក គិត សុផល មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​​សែន​សុខ​ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា យើង​បាន​​ជួយ​សង្គ្រោះ​​មនុស្ស​ចំនួន​២៦​នាក់​ ​ក្នុង​នោះ​មាន​៥​នាក់​ជា​ក្មេង​ស្រី​​ក្រោម​អាយុ​ដែល​មាន​អាយុ​ពី​១៣​ ទៅ​១៧​ឆ្នាំ​​ពី​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ Century Cambodia Manpower Company។
លោក​ថ្លែង​បន្ត​ថា៖ «​យើង​បាន​ទៅ​ពិនិត្យ​នៅ​ក្រុម​ហ៊ុន Cambodia Manpower Company ដោយ​សហការ​ជា​មួយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) ហើយ​យើង​បាន​​ជួយ​សង្គ្រោះ​ស្រ្តី​ចំនួន​​២៦​​នាក់​​ដែល​ត្រូវ​មេ​ខ្យល់ បោក​នាំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ស្រ្តី​បម្រើ​តាម​ផ្ទះ​»។
លោក​ថ្លែង​ថា៖ «​យើង​បាន​ចាប់​ខ្លួន​​មនុស្ស​២​នាក់​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នេះ​ ​ប៉ុន្តែ​ យើង​មាន​ការ​សោក​ស្តាយ​​ដែ​ល​ម្ចាស់​ក្រុម​ហ៊ុន​បាន​គេច​ខ្លួន​បាត់​។ តែ​យើង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​​ម្ចាស់​ក្រុម​ហ៊ុន​​នេះ ​ឲ្យ​ចូល​មក​​ដោះ​ស្រាយ​ករណី​នេះ​តាម​ច្បាប់​»។
ក្មេង​ស្រី​ក្រោម​អាយុ​ទាំង​នោះ​បាន​ថ្លែង​ថា​ ពួក​គេ​ត្រូវ​មេ​ខ្យល់​ដែល​បោក​ប្រាស់​ប្រាប់​ថា ពួក​គេ​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​កែ​អាយុ​បាន​​។​ នេះ​បើ​តាម​លោក​គិត​សុផល​អះអាង​។
លោក​ក៏​បាន​បន្ត​ថា៖ «​ស្រ្តី​ចំនួន​២៣​នាក់​ ក្នុង​ចំណោម​ពួក​គេ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពី​ព្រោះ​គេ​លំបាក​​រស់​នៅ​ក្នុង​ក្រុម​ហ៊ុន​។ ​ពួក​​គេ​បាន​ប្រាប់​យើង​ថា ពួក​គេ​មិន​មាន​សេរី​ភាព​ពីព្រោះ​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​ក្រុម​ហ៊ុន​ ដែល​​តូច​ចង្អៀត និង​ពិបាក​ហូប​ចុក»។
លោក គិត សុផល បាន​ឲ្យ​ដឹង​ទៀត​​ថា ពួក​គេ​​មួយ​ចំនួន​​បាន​​ស្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​ពី​មួយ​ខែ​ទៅ​​ពីរ​ខែ​មក​ហើយ​។
លោក​ថ្លែង​បន្ត​ថា​៖ «​យើង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន រស់​ដោយ​រួច​ខ្លួន​នោះ​ទេ​»។ លោក​បាន​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​នៅ​បើក​នៅ​ឡើយ​ ​ពី​ព្រោះ​យើង​មិន​មាន​សិទ្ធិ​​បិទ​ឬ​ព្យួរ​គេ​ឡើយ​ ហើយ​ព្រះ​រាជអាជ្ញា​ក៏​មិន​ទាន់​សម្រេច​បិទ​ដែរ​ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​។
លោក ឃឹម វ៉ាន់ដូ មន្រ្តី​ព័ត៌​មាន​នៅ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា ​​យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​ដែល​បាត់​កូន​ស្រី​អាយុ​១៤​ឆ្នាំ​ ម្នាក់​​ តាំង​ពី​ថ្ងៃ​ទី​២៨​ សីហា ​​ ហើយ​បន្ទាប់​មក​យើង​បាន​សហការ​ជា​មួយ​​កង​រាជ​អាវុធ​ហត្ថ​ប្រឆាំង​ការ​ ជួញ​ដូរ​មនុស្ស​រាជធានី ដើម្បី​ស៊ើប​អង្កេត​លើ​​​បណ្តឹង​របស់​ស្រ្តី​ជាម្តាយ​នោះ​។
ក្មេង​ស្រី​ក្រោម​អាយុ​និង​ស្រ្តី​ដទៃ​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជា​ការ​ដ្ឋាន​អាវុធ​ហត្ថរាជ​ធានី​ ដើម្បី​សាក​សួរ​និង​ស្វែង​រក​សាច់​ញាតិ​ពួក​គេ​ឲ្យ​មក​យក​ត្រឡប់​ទៅ ផ្ទះ​វិញ៕ PS




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes