សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ផ្សារហ៊ុនអាស៊ី​ និងមុខ​ទំនិញ​ធ្លាក់ចុះ​​ដោយ​​សារ​​​វិបត្តិអឺរ៉ុប

 ផ្សារហ៊ុន​អាស៊ី ​និងមុខ​ទំនិញ​នានា​បានធ្លាក់​​ចុះក្នុងថ្ងៃ​ទី៣ហើយ​ ស្របពេល​រូបិយវត្ថុបែរ​ជា​ លោតឡើង​ខ្ពស់ដែល​មិនធ្លាប់មាន​ក្នុងរយៈ​ពេល​​២ឆ្នាំ​ ព្រោះ​ដោយ​សារក្តី​បារម្ភ​ចំពោះ​វិបត្តិប្រាក់ ​បំណុល​កាន់​តែធ្ងន់ធ្ងរ។​ ​មានតែប្រាក់​អឺរ៉ូដែល​​ធ្លាក់ថ្លៃដល់​បាតដែល​មិនធ្លាប់​មានក្នុង​មួយទសវត្ស​នេះ​បើធៀប​ជាមួយប្រាក់​យ៉េន។​


 ផ្សារហ៊ុន​អាស៊ីប៉ាស៊ីហ្វិក ​MSCI ​ធ្លាក់ចុះ ​១,៥ភាគរយ​គិតត្រឹមម៉ោង៣រសៀលនៅទីក្រុង ​តូក្យូប្រទេសជប៉ុន។​ វាជាកំរិតធ្លាក់ចុះទាប​បំផុត​ដែល​មិន​​ធ្លាប់មានតាំងពីខែកក្កដា ​ឆ្នាំ២០០៩។ ​ចំណែក​ផ្សារហ៊ុនអឺរ៉ុប​Euro Stoxx 50 ធ្លាក់ចុះ ១,៨ភាគរយ ​។ ឯផ្សារហ៊ុនអាមេរិក ​Standard & ​Poor 500 ​ធ្លាក់ចុះ០,៦ភាគរយ​ ក្រោយពី​ការ​​​ធ្លាក់​ចុះ​​បន្តអស់ពីរថ្ងៃមកនោះ។ ​ចំណែក​តំលៃ​នៃវត្ថុធាតុដើម​ធ្លាក់ចុះ០,៣ភាគរយ ​ពី​ក្រោយតម្លៃស្ពាន់​ដែល​ធ្លាក់ចុះនោះ។ ​តម្លៃប្រាក់​អឺរ៉ូនា​ពេល​នេះ​ ប្តូរបាន១០០,៧៦​យ៉េនក្នុង​មួយអឺរ៉ូ ធ្លាក់ពីមួយអឺរ៉ូបាន១០១,២៩យ៉េន។


 ក្រុមហ៊ុនGoldman Sachs Group Inc បានកាត់បន្ថយការព្យាករការកើនឡើងនៃសេដ្ឋ កិច្ចពិភពលោក ហើយប៉ាន់ប្រមាណថា ប្រទេស​បារាំងនិងអាល្លឺម៉ង់នឹងគ្មានការរីកចំរើនផ្នែក​សេដ្ឋកិច្ចឡើយ។


 កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបកាលពីថ្ងៃទី៣ តុលា គឺដើម្បីរំលឹកពីបច្ចេកទេសដើម្បី ដំណើរ​​ការ​កិច្ចព្រមព្រៀងជួយប្រទេស​ក្រិច​លើក​ទី២តែវាបានបន្ថែមក្តីកង្វល់ដល់អ្នកកាន់រូបិយ​វត្ថុ​ក្នុងដៃថា នឹងអាចទទួលរងគ្រោះ​ថ្នាក់​នៃ​ការខាត​បង់កាន់តែខ្លាំងដោយសារវិបត្តិប្រាក់​បំណុល ជាតិ។ អ្នកនាំចេញជាអ្នកនាំមុខក្នុង​ការ​ខាតបង់​នៅអាស៊ី បន្ទាប់ពីរបាយការណ៍ពីក្រុម​ហ៊ុន​ផលិត​រថយន្ត បង្ហាញថា វាមានសភាធ្លាក់​ចុះជាងការ​ព្យាករណ៍​ក្នុងការលក់ចេញនៅ​អាមេរិកខាងជើង។


 អ្នកវិនិយោគផ្តោតការយកចិត្តទុកដាក់លើ​បញ្ហាប្រាក់បំណុលអឺរ៉ុប ពួកគេសម្លឹងមើលតែ​ធនាគារ​អឺរ៉ុប ហើយពួកគេក៏មានក្តី​បារម្ភពី​ហ្គេម​បញ្ចប់​របស់ប្រទេសក្រិច និងភាពដែល​អាច​ទៅ​រួចនៃការរីករាលដាលនៃបញ្ហាប្រាក់បំណុលដល់ប្រទេសអីុតាលី និងអេស្ប៉ាញ។ នេះបើតាមសម្តី របស់លោក Russ Koesterich ប្រធាន​អ្នក​យុទ្ធសាស្ត្រសេដ្ឋកិច្ចនៃក្រុមហ៊ុន IShares unit of BlackRock Inc.នៅទីក្រុង Sanfran​cisco។


 ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកដែលធ្លាក់ចុះ បាន​បណ្តាលឲ្យផ្សារហ៊ុនកូរ៉េខាងត្បូងKospiធ្លាក់ចុះ ៣,៦​ភាគរយ ឯ Hang Seng របស់ទីក្រុង​ហុងកុង​ធ្លាក់ចុះ​០,៤ភាគរយ។ ចំណែលផ្សារហ៊ុន​ជប៉ុន ​Nikkei 225 ធ្លាក់ចុះ១,១ភាគរយ។


 ការព្យាកររបស់ Goldman Sachs Group Incថា សេដ្ឋកិច្ចពិភព​លោក​នឹង​​រីកចំរើន​តែ៣,៨ ភាគរយ ក្នុងឆ្នាំនេះនិងកើន​ឡើង​បានតែ៣,៥ ភាគរយនៅឆ្នាំ២០១២ ខុស​ពីការព្យាករលើក មុនថា ឆ្នាំនេះសេដ្ឋកិច្ច​ពិភព​លោក​កើនឡើង ៣,៩ភាគរយ និងឡើង​ដល់៤,២ភាគរយនៅ ឆ្នាំ២០១២។


 ចំណែកប្រេងធ្លាក់ចុះ០,៧ភាគរយ មាន​តម្លៃ​៧៧,១០ដុល្លារក្នុងមួយបារ៉ែលក្នុងការ​ជួញដូរ នៅ​ទីក្រុងញូវយ៉ក។ ស្ពាន់បន្តធ្លាក់ចុះ​ក្នុង​ថ្ងៃទី៥​ដែល​ពេលនេះ​ធ្លាក់ចុះ​១,១ភាគ​រយ​ទៀត​ក្នុង​ទីផ្សារ​ទីក្រុងឡុង ដែលមាន​តម្លៃ​៦៩១០​​ដុល្លារ​ក្នុង​មួយតោន។ ដោយឡែកមាស​កើន​ឡើង​០,៧​ភាគរយ មានតម្លៃ១.៦៧០,៤​៣​ដុល្លារ​ក្នុង​មួយ​អោន៕

No comments:

Post a Comment

yes