សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

បុរស​ម្នាក់​ត្រូវ​បណ្តា​សា​ម្តាយ​សង្ស័យថា ព្រះ​អង្គ​ដង​កើ​កាច់​


 មាន​រឿង​ភ្ញាក់​ផ្អើល​​​គួរ​ឱ្យ​រំជួល​ចិត្ត​ដោយ​បុរស​ម្នាក់​​ប្រកាច់​​វង្វេង​វង្វាន់​​ស្រែក​រក​ម្តាយ​​រក​ប្រពន្ធ​ឱ្យ​ជួយ​ ហើយ​ក្រុម​គ្រួសារ​​​និយាយថា ​ត្រូវ​បណ្តា​សា​ម្តាយ​ដោយ​បុរស​នេះបាន​និយាយ​ប្រមាថ​ម្តាយ​។ 
បើ​តាម​ស្ត្រីឈ្មោះ​​ប៉ូណាន អាយុ​២៨​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​បុរស​ជនរងគ្រោះ​​បាន​ប្រាប់​កោះ​​សន្តិ​ភាពថា កាលពី​វេលា​ម៉ោង​៧យប់​ ថ្ងៃ​ទី​២៨ តុលា ២០១១ ប្តី​របស់​នាង​ឈ្មោះ​​ចាន់​ សាវ៉ុន អាយុ​៣១​ឆ្នាំ នៅភូមិ​ថ្ម​សរ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ​​មក​ពី​ផឹក​សីុជួប​ជុំបង​ប្អូន​ ស្រាប់​តែ​​មាន​​អ្នក​ជិត​ខាង​ម្នាក់​និយាយថា ​ម៉ែ​ឯង​ផឹក​ស្រវឹង​​​រាល់​ថ្ងៃ ហើយ​ពេល​ស្រវឹង​មិន​ព្រម​ទៅ​ផ្ទះដេក​ពួន​ទេ ​មក​ដេក​តែ​ផ្ទះអញ​ បើ​មិន​​អីុចឹង​​ដើរ​ព្រោក​ប្រាជ្ញ​​រំខាន​គេ​គ្រប់​​ផ្ទះ ។ ឮ​ពាក្យ​នេះ​ប្តី​របស់​​គាត់​ (ចាន់ សាវ៉ុន) ខឹងត្រឡប់​មក​ផ្ទះ​ក៏​ស្តី​ឱ្យ​ថា ម៉ែ​ឯង​បើ​​ផឹក​ស្រា​ស្រវឹង​មក​ដេក​ពួន​នៅ​ផ្ទះ កុំ​ដើរ​ទៅ​ព្រោត​ប្រាជ្ញ​​ដេក​ផ្ទះ​គេ​ទៀត ប្រយ័ត្ន​ខ្ញុំ​ចាក់​ខ្វាក់​ភ្នែកទាំង​ពីរ​ខាន​បើក ។

 និយាយ​ប៉ុណ្ណោះ​ម្តាយ​ក៏ខឹង​​ជេរ​បញ្ចោរ​​រួច​ក៏​យក​ធូប​មួយ​ដុំ​អុជ​ដាក់​បណ្តា​សា​ថា សូម​ទេវតា​ជួយ​ធ្វើ​ជា​សាក្សី​​​អាកូន​អកតញ្ញូ​​បាន​ជេរ​ប្រមាថ​​មើល​ងាយ​ម្តាយ​ សូម​ឱ្យ​ព្រះ​អង្គ​​ដងកើ​វាយ​បំបាក់​.ក​​អាកូន​អកត​ញ្ញូ​នេះ​ឱ្យ​ស្លាប់​ទាន់​ហន់ ។ ​លុះ​ដល់​​ម៉ោង​៣​រសៀល​ទៀប​ភ្លឺ​ថ្ងៃ​ទី២៩ តុលា ស្រាប់តែ​ប្តី​រ​បស់​នាង​ (ចាន់ សាវ៉ុន) ​រវើ​រវាយ​ស្រែក​ហៅ​ម្តាយ​ឱ្យ​ជួយ​ក្រោយ​មក​ក៏ស្រែក​ហៅ​ឱ្យ​ប្រពន្ធ​ជួយ​​  ប្រពន្ធ​ក៏​កោស​ខ្យល់​​ឱ្យ​​ ក្រោយ​​ពី​ដេក​បាន​បន្តិច​ ស្រាប់តែ​ប្រកាច់​ស្រែក​រក​ម្តាយ​ផ្អើល​អ្នក​​ភូមិតែ​ម្តង ឃើញដូច្នេះ​អ្នក​​ជិត​ខាង​ និង​ក្រុម​គ្រួសារ​ក៏​ប្រញាប់​ប្រញាល់​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ​ចាស់​ទុំ​និយាយ​ថា ទ្រូវ​បណ្តាសា​ម្តាយ​ ដូច​សុភា​សិត​មួយ​ថា «គ្រូ​ទាយ​ម្តាយ​ថា» ពិតជា​ត្រូវណាស់ ។

 ស្ត្រីជា​ម្តាយ​ឈ្មោះ​ម៉ៅ យឿន ហៅ​យាយ​រីក អាយុ​៥៣​ឆ្នាំបាន​និយាយ​​ប្រាប់​​ទាំង​ទឹក​ភ្នែក​ថា កូន​ប្រុស​របស់​គាត់​ចាន់ សាវ៉ុន ​ជា​មនុស្ស​​​ស្លូត​បូត​​គោរព​ម្តាយ​គ្រប់​ដប់ ​ចាស់​ទុំ​ជិត​ខាង​ស្រឡាញ់​រាប់​អាន មិន​ដែល​មាន​សំដី​ធ្ងន់​មាក​់​ងាយ​ម្តាយ​ទេ ​មិនដឹង​យ៉ាងម៉េច​​ល្ងាច​ថ្ងៃ​ទី​​២៨ តុលា មក​និយាយធ្ងន់​ធ្ងរ​ប្រមាថ​​មើល​ងាយ​​ម្តាយ ទើបគាត់​អុជ​ធូប​ដាក់​បណ្តា​សា​​ មិន​នឹក​ស្មានថា សំដីគាត់​ក្លាយ​ជាការ​ដាក់​ទោស​កូន​ដូច្នេះ​ទេ រួប​គាត់​សោក​ស្តាយ​ខ្លាំងណាស់​​ហើយ​បាន​អុជធូប​សុំ​លា​ពាក្យ​លា​.ក​វិញ។

 ចំណែកលោក​គ្រូ​ពេទ្យ​​និយាយ​ថា មក​ពី​ក្តៅ​ខ្លាំង​មិន​មែន​រឿង​អរូបិយ​នោះ​ទេ ក៏ប៉ុន្តែទោះ​បី​ជា​យា៉ងណា​​ក៏ដោយ​​ការ​ប្រមាថ​​ម្តាយពិតជា​មាន​បាប​ប្រាកដ​មែន ៕




ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes