សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

រថ​យន្ត​​កាំ​មី​ញ៉ុង​​មួយ​​ក្រឡាប់​នៅ​​ចិន​ស្លាប់​​យ៉ាង​តិច​​23នាក់​


អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​ការណ៍​ថា រថ​យន្ត​កាំ​មី​ញ៉ុង​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​សំណង់​ផ្លូវ​ដែក​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ក្នុងផ្លូវ​រូង​ភ្នំ​មួយ​នៃ​ខេត្ត​ហ្គាន​ស៊ូ ភាគ​និរតី​ប្រទេស​ចិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​២៣​នាក់​ ហើយ​៥​នាក់​ទៀត​ត្រូវ​របួស​ធ្ងន់​។

ការិយា​ល័យ​រដ្ឋ​បាល​សន្តិ​សុខ​ការ​ងារខេត្ត​ហ្គាន​ស៊ូ ក្នុង​សេចក្តី​ប្រកាស​មួយ​គូស​បញ្ជាក់​​ថា គ្រោះ​ថ្នាក់​នេះ​កើត​មាន​កាល​ពី​ថ្ងៃទី​២៩ តុលា វេលា​ម៉ោង​៧ និង​៣០នាទី​ព្រឹក​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​ដែល​កំពុង​ស្ថាប​នា​មួយ​ក្នុង​សង្កាត់​ម៉ាន​វ៉ា ស្រុក​លីន​តាវ ខណៈ​ដែល​រថ​យន្ត​កាំ​មី​ញ៉ុង​នេះ​បើ​ក​ឆ្ពោះ​ទៅ​ការ​ដ្ឋាន​ផ្លូវ​ដែក​កំពុង​ស្ថាបនា​។ ផ្លូវ​​រូង​ក្រោមដី​នេះ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ដែក​កំពុង​ស្ថាប​នា​នោះ​ដែរ​។ កម្មករ​ចំនួន​២៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​កម្មករ​៧​នាក់​ទៀត​ត្រូវ​របួស ហើយ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​ដែល​ស្ថិត​នៅ​ក្បែរ​។ កម្មករ​របួស​៥​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ៕

No comments:

Post a Comment

yes