គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើសន្និសីទកាសែតនាព្រឹកថ្ងៃទី២៤ តុលា ស្តីពី
ការបោះឆ្និតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ដោយមានការចូលរួមពីសំណាក់តំណាង
គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានប្រារព្ធធ្វើនៅទីស្តីការ
លោក សោម ច័ន្ទឌីណា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍
ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣នៅក្នុងឆ្នាំ២០១២ ហើយពាក់ព័ន្ធ
ទៅនិងការបោះឆ្នោតនេះ និងប្រព័ន្ធច្បាប់ នៃការរៀបចំបោះឆ្នោតសមាជិកព្រឹទ្ធសភាគឺ ការបោះ
ឆ្នោតនេះជ្រើសតាំងសមាជិកត្រូវធ្វើឡើងរយៈពេល៦ឆ្នាំម្តង គឺធ្វើនៅថ្ងៃអាទិត្យសប្តាហ៍ទី៨ មុន
បំណាច់ឆ្នាំទី៦ ដែលយើងត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២។ នៅក្នុងករណី
នេះច្បាប់បោះឆ្នោតសភា ព្រឹទ្ធសភាបានកំណត់អោយអនុវត្តតាមបែបប្រព័ន្ធសមាមាត្រ ហើយ
មានការបែងចែកអាសនៈតាមមណ្ឌលដែលត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដោយកំណត់
យកតាមភូមិភាគធ្វើជាមណ្ឌលបោះឆ្នោត។ ដោយលោកបានបន្តថា គណបក្សនយោបាយដែល
ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវលើកធ្វើស្នើបញ្ឆីបេក្ខជនផ្នែកលើមូលដ្ឋាននៃ
មណ្ឌលភូមិភាគដែលខ្លួនឈរឈ្មោះ។ នៅក្នុងនោះឃើញថា ការបោះឆ្នោតជ្រើសតាំងសមាជិក
ព្រឹទ្ធសភានៅក្នុងនីតិកាលទី៣នេះ គឺមានចំនួនទាំងអស់៦១រូប ដែលពីររូបត្រូវបានជ្រើសតាំង
ដោយព្រះមហាក្សត្រ និងពីររូបត្រូវបានជ្រើសរើសដោយរដ្ឋសភា តាមមតិភាគច្រើន ហើយនិង
៥៧រូបគឺត្រូវធ្វើការបោះឆ្នោតជ្រើសតាំងដោយអសកល មិនចំពោះនិងតាមនីតិវិធីដែលគណៈ
កម្មាធិការជាតិបានរៀបចំ។
លោក សោម ច័ន្ទឌីណា បានបន្តថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ខាងមុខនេះ
គឺមានបញ្ឆីឈ្មោះបោះឆ្នោតទាំងអស់៥៧រូប ដែលជាបេក្ខជនមកពីគ្រប់គណបក្សនយោបាយ
ដែលបានចុះបញ្ឆីនៅក្រសួងមហាផ្ទៃដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។
អង្គបោះឆ្នោត និងអ្នកបោះឆ្នោតដែលត្រូវជ្រើសតាំងតាមបែបអសកល ដោយសារតែអង្គបោះ
ឆ្នោត និងអ្នកបោះឆ្នោតគឹសុទ្ធតែជាអ្នកតំណាងរាស្ត្រក្នុងមុខតំណែង និងជាសមាជិកក្រុមប្រឹក្សា
ឃុំ សង្កាត់ក្នុងមុខតំណែង ហើយអ្នកទាំងអស់នេះគឺជាតំណាងអោយម្ចាស់ឆ្នោតសន្លឹកឆ្នោតពី
គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ដូចជាការបោះឆ្នោតេជ្រើសតាំងសមា
ជិករដ្ឋសភា និងការបោះឆ្នោតជ្រើសតាំងសមាជិកឃុំ សង្កាត់។ អ្នកបោះឆ្នោតទាំងអស់នោះគឺ
ត្រូវបានប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត នៅក្នុងសម័យកាលការបោះឆ្នោតជាសកល ហើយ
អ្នកទាំងអស់នោះគឺជាតំណាងអោយប្រជាពលរដ្ឋគឺជាម្ចាស់ឆ្នោត ហើយមកធ្វើការបោះឆ្នោត
សម្រេចទៅលើការជ្រើសរើសសមាជិកព្រឹទ្ធសភា។ អង្គបោះឆ្នោត និងអ្នកបោះឆ្នោតសុទ្ធតែជា
អ្នកដែលមានតួនាទីជាសមាជិក ក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ជាសមាជិករដ្ឋ
សភា ជាតំណាងរាស្ត្រក្នុងតំណែងដែលកំពុងតែធ្វើការសព្វថ្ងៃ។ ដែលយើងឃើញថា មានសមា
ជិកសភាក្នុងតំណែងមាន១២៣រូប ហើយនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងមាន
១១៣៥៣រូប ដែលសរុបឈ្មោះអ្នកបោះឆ្នោតនៅក្នុងឆ្នាំ២០១២ខាងមុខនេះមាន១១៤៧៥រូប
ត្រូវបានគណបក្សនយោបាយបញ្ឆូនបេក្ខភាព ឬក៍បញ្ឆូនជាបញ្ឆីឈ្មោះមកអោយ គ ជ ប ។
លោក សោម ច័ន្ទឌីណា បានអោយដឹងទៀតថា មណ្ឌលបោះឆ្នោតនៅក្នុងច្បាប់ស្តីពីនៅក្នុង
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ បានធ្វើកាតបែងចែកជា៨ភូមិភាគនៅ
ក្នុងនោះមាន៣៣ការិយាល័យបោះឆ្នោត ដោយនៅក្នុងភូមិភាគ១នៅភ្នំពេញមាន៦អាសនៈ មាន
៩៦ឃុំ សង្កាត់ នៅកំពង់ចាមមាន៨អាសនៈ មាន១៧៣ឃុំ សង្កាត់ នៅខេត្តកណ្តាលមាន៥
អាសនៈ មាន១២៧ឃុំ សង្កាត់ នៅភូមិភាគ៤មាន១០អាសនៈ មាន២៩២ ឃុំ សង្កាត់ ភូមិភាគ៥
មាន៧អាសនៈ មាន១៩៧ ឃុំ សង្កាត់ ភូមិភាគ៦មាន៧អាសនៈ មាន១៩៦ឃុំ សង្កាត់ ភូមិភាគ
៧មាន៨អាសនៈ មាន២៦០ឃុំ សង្កាត់ និងភូមិភាគទី៨មាន៦អាសនៈមាន២៨០ឃុំ សង្កាត់។
ដោយលោកបានបន្ថែមថា អាស្រ័យដោយគណបក្សនយោបាយដែលបានចុះឈ្មោះ និងចុះបញ្ឆី
ធ្វើការបោះឆ្នោត ហើយដាក់បេក្ខភាពតាមបញ្ឆីដើម្បីធ្វើការបោះឆ្នោត។ ហើយអ្នកបោះឆ្នោតទាំង
អស់នោះគឺស្ថិតនៅក្នុងតំណែងជាតំណាងរាស្ត្រ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ហើយមាន
ឈ្មោះទៅតាមភូមិភាគនីមួយៗដែលខ្លួនចុះជាបេក្ខជន ហើយសិទ្ធិអ្នកទាំងអស់នោះមានតែមួយ
កន្លែងទេ គឺថាចុះនៅតែការិយាល័យបោះឆ្នោតតែមួយទេ។ ការិយាល័យចុះឈ្មោះបោះឆ្នោត
ដែលកំណត់មានចំនួនមួយ គឺសម្រាប់អង្គបោះឆ្នោតនៅរដ្ឋសភាគឺមាននៅអគ្គលេខាធិការដ្ឋាន
នៃរដ្ឋសភា និងអង្គបោះឆ្នោតមួយទៀតសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នីមួយៗដែលមានទីតាំ
ងនៅឃុំ សង្កាត់ ឬក៍នៅទីតាំងទីតាំងណាមួយដែលនៅជិតឃុំ សង្កាត់។ ការិយាល័យនីមួយៗគឺ
កំណត់អំពីអ្នកដែលចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនបំផុតគឺដូចការបោះឆ្នោតសមាជិករដ្ឋសភាដែរ
គឺមិនអោយលើសពី៧០០នាក់ទេ។ នៅក្នុងការកំណត់អំពីទីតាំងការិយាល័យបោះឆ្នោត និងការិ
យាល័យរាប់សន្លឹកឆ្នោត ច្បាប់ក៍បានធ្វើការហាមប្រាមផងដែរគឺមិនអនុញ្ញាតអោយយកបរិវេន
អគាររបស់រាជរដ្ឋាភិបាលដូចជា សាលារាជធានីខេត្ត ក្រុង ខណ្ឌ ស្រុក ឬក៍សាលាឃុំ សង្កាត់ បន្ទាយយោធា ប៉ុស្តិ៍នគរបាលគ្រប់ជាន់ថ្នាក់ដើម្បីមកធ្វើជាទីតាំងការិយាល័យបោះឆ្នោត និងរាប់
សន្លឹកឆ្នោតទេ រួមទាំងទីតាំងរបស់គណបក្សនយោបាយផង ដើម្បីធានានូវអព្យាក្រឹតភាព និងដើ
ម្បីបង្ហាញអំពីការបោះឆ្នោតមួយដែលអាចគ្រប់គ្រង ដោយច្បាប់បាន។
លោក សោម ច័ន្ទឌីណា បានបញ្ឆាក់ថា ការបិទផ្សាយបញ្ឆីទីតាំងការិយាល័យចុះឈ្មោះបោះ
ឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងធ្វើការចាប់ផ្តើមនៅថ្ងៃទី២៥ តុលា ឆ្នាំ២០១១ ហើយ
កំណត់នូវទីតាំងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនីសាលាឃុំ សង្កាត់។
ការបិទផ្សាយបញ្ឆីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងរាប់សន្លឹកឆ្នោតត្រូវបិទផ្សាយយ៉ាង
តិច១០ថ្ងៃមុខថ្ងៃបោះឆ្នោត។សូមជម្រាបថា ការចុះបញ្ឆីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ
ឆ្នោត គ ជ ប សម្រេចជាគោលការណ៍ចាប់ផ្តើមនៅថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ
កា ឆ្នាំ២០១១៕
No comments:
Post a Comment
yes