សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ក្បួន​ប្រណាំង​រថយន្ត​ចិន​.​អាស៊ាន​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា ក្បួន​ប្រណាំង​រថយន្ត​ចិន.អាស៊ាន​នេះ​ត្រូវ​មក​ដាក់​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅវេលា​ម៉ោង៧ព្រឹក ហើយ​ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​យើង​រង់ចាំ​ស្វាគមន៍​ពួកគេ​នៅ​ទីនោះ​តែម្ដង។
លោក អគ្គលេខាធិការ​អូឡាំពិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ចំណោម​ក្បួន​រថយន្ត​ប្រណាំង​ដែលមាន៣០គ្រឿង​នេះ រួមមាន កីឡាករ​ជនជាតិ​ចិន និង កីឡាករ​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ដោយឡែក​សម្រាប់​កម្ពុជា​យើង​គឺ​ពុំ​មាន​រថយន្ត​និង​កីឡាករ​ចូលរួម​ប្រណាំង​ឡើយ។
ក្បួន​ប្រណាំង​រថយន្ត​នេះ បាន​ចេញ​ដំណើរ​ពី​ខេត្តសៀមរាប​មក​រាជធានី​ភ្នំពេញ។បន្ទាប់មក​ក្បួន​នេះ​នឹង​បន្តដំណើរ​ប្រណាំង​ទៅកាន់​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី​ទៀត។
នេះ​ជា​លើក​ទី២ហើយ​សម្រាប់​ឆ្នាំ២០១១នេះ ដែល​កម្ពុជា​បាន​ទទួល​ប្រតិភូ​កីឡាករ​ប្រណាំង​រថយន្ត។កាលពី​លើក​ទី១ បាន​ទទួល​ស្វាគមន៍​ក្បួន​ប្រណាំង​រថយន្ត​ពិភពលោក Cross Rally ហើយ​ពេលនេះ​ជា​ការ​ប្រណាំង​រថយន្ត​ចិន.អាស៊ាន៕



ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes