សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

មហាសេដ្ឋី​​កាណាដា ​Bruee Rockowitz ​​ចំណាយ​លុយ​2​0​លាន​ដុល្លារ​​រៀប​​អាពាហ៍ពិពាហ៍​​​ជា​មួយ​​តារា​ចម្រៀង​​ហុង​កុង​​កូកូ លី


យោងទៅតាម​​ប្រភពព័ត៌​មាន​ពី​កាសែត​​ចិន​មួយ​ចេញ​ផ្សាយ​កាលពីថ្ងៃ​សុក្រ ទី​២៨ តុលា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា តារា​ចម្រៀង​ហុងកុង​កូកូ​លី បាន​​ភ្ជាប់​ចំណង​​អាពាហ៍​ពិពាហ៍​​ជា​មួយ​មហា​សេដ្ឋី​​ជំនួញ​កាណាដា​​ម្នាក់ គឺ​លោក Bruce Kockowitz កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៧ តុលា ​ឆ្នាំ​២០១១ ។ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​មង្គល​ការ​នេះ ​គឺ​មិន​មែន​​បណ្តាល​មក​ពី​​ភាព​ខុស​គ្នា​រវាង​វ័យ​របស់​​​អ្នក​ទាំង​ពីរ​នោះទេ ក៏​ប៉ុន្តែ​ការ​ចំណាយ​​លុយ​រហូត​ដល់​​ទៅ​​​២០​​លាន​ដុល្លារ​​សហ​រដ្ឋអាមេរិក​ឯណោះ​​​វិញទេ ដែល​​ធ្វើ​ឱ្យ​​ស្រទាប់​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​​​ពេញ​ទីក្រុង​ហុងកុង។ មហា​សេដ្ឋី​កាណាដា​រូប​នេះ​បច្ចុ​ប្បន្ន​មាន​វ័យ​៥២​ឆ្នាំ ខណៈ​ភរិយា​របស់​​​លោក​ គឺ​នាង​កូកូ​ លី ទើប​តែ​មាន​អាយុ​៣៦ឆ្នាំ​ប៉ុណ្ណោះ ។


មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ចំណាយ​​ប្រាក់​ដ៏ច្រើ​ន​​សន្ធឹក​សន្ធាប់​​បែប​នេះ​ត្រូវបាន​លោក Bruce Rockowitz ​រៀប​រាប់​​ឱ្យ​ដឹង​ថា ៖ ទឹក​ប្រាក់​​ប្រហែល​១០​លានដុល្លារ​​ គឺ​បាន​ចំណាយ​ទៅលើ​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារលំដាប់​ផ្កាយ​៦ និង​តម្លៃសំបុត្រ​សម្រាប់​មិត្តភក្តិ​ និង​សាច់ញាតិ​​ទាំងសង្ខាង​។ ​ទឹក​ប្រាក់​៣​លាន​ត្រូវ​បាន​​ចំណាយ​ទៅ​​លើ​ការ​ជួ​ល​យន្ត​ហោះ​ឯក​ជន​សម្រាប់​តារា​ល្បីៗ​ដូចជា Oprah Winfrey និង​ជេនីហ្វើ ឡូប៉ែស ។ ​ចំណែកឯ​ទឹក​ប្រាក់​ជិត​៣​លាន​ដុល្លារ​​ គឺសម្រាប់​ធ្វើ​ចិញ្ចៀន​​អាពាហ៍​ពិពាហ៍​ ព្រមទាំង​ការ​ចំណាយ​​ផ្សេង​ដូចជា ​ការ​ចំណាយ​ទៅ​លើ​​ពិធី​ការ ​​រៀប​ចំ​មង្គល​ការ គឺ​អស់​ចំនួន​ជាង​៣​សែន​ដុល្លារ ទឹក​ប្រាក់​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ​​ចំណាយ​ទៅលើ​ឈុត​រៀប​ការ​ និង​១​​លាន​​ដុល្លារ​​ផ្សេង​ទៀត​គឺ​ចំណាយ​ទៅ​គ្រឿង​អលង្ការ ។


នៅ​ក្នុង​ពិធី​រៀប​ការ​រយៈ​ពេល​២​ថ្ងៃ​អ្វីដែល​​ញ៉ាំងបរិយា​កាស​​ឱ្យ​កាន់តែ​សប្បាយ​រីករាយ​​ខ្លាំង​នោះ គឺនាង​កូកូ​លី បាន​ច្រៀង​ចម្រៀង​១​បទ​ដែល​នាង​និពន្ធ​ដោយ​ខ្លួន​ឯង ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​​ស្នេហា​រវាង​​នាង និង​លោក Bruce Rockowitz ​នាពេល​កន្លង​មក​៕

No comments:

Post a Comment

yes