សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

កម្មករ​ជាង​១០០​នាក់​នៅ​រោង​ចក្រ​ខេមបូហានសាមវ័ន​ធ្វើ​កូដកម្ម

 កម្មករ​ជាង ១០០​នាក់​នៅ​រោង​ចក្រ​ខេមបូ​ហានសាម​វ័ន បាន​ធ្វើ​កូដ​កម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ ​នៅ​មុខ​រោង​ចក្រ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ចំនួន​ ៥​ចំនុច ប៉ុន្តែ ភាគី​ក្រុម​ហ៊ុន​បញ្ជាក់​ថា សំណើរ​របស់​កម្មករ មិន​អាច​ទទួល​យក​ទេ ដោយសារ​តែ​មិន​មែន​ជា​លក្ខ​ខណ្ឌ​ក្នុង​ច្បាប់​ការងារ​។
លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្ត​ភាព​កម្មករ បាន​ឲ្យ​ដឹង​ថា កម្មករ​ជាង ១០០​នាក់ ​បាន​ឈរ​តវ៉ា​នៅ​មុខរោង​ចក្រ​ដោយ​អហិង្សា ដើម្បី​ប្រឆាំង​ទៅ​នឹង​ក្រុម​ហ៊ុន​ដែល​សម្រេច​ព្យួរ​ការ​ងារ​តំណាង​សហជីព​ ៣​នាក់​ដោយ​គ្មាន​មូល​ហេតុ។
លោក វ៉ាន រីន ប្រធាន​សហជីព​មិត្ត​ភាព​កម្មករ ប្រចាំ​រោង​ចក្រ  ខេមបូហានសាមវ័ន ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​មាន​កម្មករ​ជិត​ ៣០០០​នាក់ ធ្វើ​កូដ​កម្ម​ទាម​ទារ។ ​តែ​តំណាង​សហជីព​រូប​នេះ និង​សហជីព​ ២​នាក់​ទៀត មាន​លោក យី ដាវី អនុ​ប្រធាន​សហជីព​មិត្ត​ភាព​កម្មករ និង​លោក យី ដាវុធ ប្រធាន​សហជីព​ពល​កម្ម​កម្ពុជា ត្រូវ​បាន​ក្រុម​ហ៊ុន​សម្រេច​ព្យួរ​ការ​ងារ។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes