សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

សិស្ស​សាលា​អន្តរជាតិ​សិង្ហបុរី​ធ្លាក់​ពី​លើ​អគារ​កម្ពស់​បួន​ជាន់

យុវ​សិស្ស​ម្នាក់​រៀន​នៅ​សាលា​អន្តរជាតិ​សិង្ហបុរី បាន​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី ៤ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បណ្ដាល​ឲ្យ​របួស​យ៉ាង​ធ្ងន់​ធ្ងរ។
លោក យិន សាន អធិការ​នគរបាល​ខណ្ឌ ៧ មករា បាន​ប្រាប់​ឲ្យដឹងនៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា យុវ​សិស្ស លឹម រ៉ូម៉ា អាយុ ១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​សិង្ហបុរី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​នាង​គង្ហីង សង្កាត់​អូរឫស្សី​ទី ២ ខណ្ឌ ៧​មករា បាន​រង​របួស​បាក់​ដៃ និង​ជើង​ឆ្វេង​យ៉ាង​ធ្ងន់​ធ្ងរ​ក្រោយ​ពី​ធ្លាក់​ពី​អគារ​កម្ពស់ ៤​ជាន់ កាល​ពី​វេលា​ម៉ោង ១២:៤៥​នាទី​រសៀល​ថ្ងៃ​នេះ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។
លោក​ យិន សាន បាន​ថ្លែង​ថា​៖ «យើង​បាន​បញ្ជា​ឲ្យ​មន្ត្រី​យើង​ចុះ​ស្រាវ​ជ្រាវ​ករណី​នេះ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​មូល​ហេតុ​ឲ្យ​បាន​ច្បាស់ ដែល​នាំ​ឲ្យ​ក្មេង​ប្រុស​រូប​នេះ​ធ្លាក់​ចុះ​ពី​លើ​អគារ​ខ្ពស់​បាន»។
មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ក្មេង​ប្រុស​រង​គ្រោះ​បាន​ដឹង​ខ្លួន​វិញ​ហើយ ប៉ុន្តែ នៅ​តែ​ស្ថិត​ក្នុងសភាព​មិន​ទាន់​ហ្នឹង​នរ​នៅ​ឡើយ​ទេ។










ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes