សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

កម្មករកម្មការិនី ជាង១០០នាក់ នៅរោង ចក្រ ផ្លេត ថាម យកកង់ឡានដុត​ តវ៉ាព្រោះក្រុម ហ៊ុនដកតំណាង​របស់គេ


 កម្មករកម្មការិនីប្រមាណ ជាជាង១០០នាក់ បាននាំគ្នាយកកៅស៊ូកង់ រថយន្ដទៅដុតនៅខាងមុខ រោងចក្រកាត់ដេរ សម្លៀកបំពាក់មួយ ដែលមានយីហោថា ផ្លេត ថាម  ដើម្បីតវ៉ាដោយសារក្រុមហ៊ុន បានដកតំណាងរបស់គេ ហើយក្នុងនោះក៏មានការប៉ះ ទង្គិចគ្នាយ៉ាងខ្លាំងជាមួយនិង សមត្ថកិច្ច ដែលចុះ ទៅអន្ដរាគមន៍ដល់រោងចក្របណ្ដាលឲ្យកម្មករ ៣នាក់សន្លប់ដោយសារតែ ក្លិនម្ស៉ៅ ស បាញ់ពន្លត់ ភ្លើងនោះ ក្រោយមក ត្រូវគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ស្ថិតនៅ ក្នុងភូមិតាសេក សង្កាត់ កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។


 ប្រភពព័ត៌មានពីកម្មករកម្មការិនីបានឱ្យដឹង ថា ការធ្វើកូដកម្មនេះ គឺដើម្បីឱ្យភាគីខាងក្រុម ហ៊ុន ទទួលយក តំណាងរបស់គេឡើងវិញ ដែល ខាង ក្រុមហ៊ុនបានបញ្ឈប់ដោយមិនមានមូល ហេតុ ច្បាស់ លាស់ គឺឈ្មោះ មុំ ផ្លេក ដែលជាថ្នាក់ដឹកនាំសហជីពស្មារតីកម្មករខ្មែរមិនឱ្យចូលធ្វើការ ដូច្នេះ ហើយសូមឱ្យខាងក្រុមហ៊ុនទទួល យកឡើងវិញ ។


 ប្រភពបានបន្ដទៀតថា ភាគីខាងរោងចក្រ មិនទទួលខុសត្រូវនៅពេលដែលកម្មករ ជួបគ្រោះថ្នាក់ ហើយថ្នាំសង្កូវ ប្រចាំនៅក្នុងរោងចក្រ ក៏មិនមាន គ្រប់គ្រាន់ ម្យ៉ាងវិញទៀតនៅពេល ដែលកម្មករ ធ្លាក់ខ្លួនឈឺបានមកសុំការអនុញ្ញាត្ដិ ពីខាងរោងចក្រដោយមានទាំងលិខិតពេទ្យ បញ្ជាក់ត្រឹមត្រូវ មកក៏ដោយក៏ខាងក្រុមហ៊ុន នៅតែកាត់ប្រាក់បៀរវត្សពីពួកគេដែរ ជាពិសេសនោះ គឺបន្ទប់ ទឹកនៅ ក្នុងរោងចក្រនេះ ពុំមានអនាម័យទាល់តែសោះ គឺវាមានភាព ស្មោកគ្រោកណាស់ពីព្រោះសព្វថ្ងៃ ក្រសួងសុខាភិបាលកំពុងតែយកចិត្ដទុក ដាក់យ៉ាងខ្លាំងចំពោះ បញ្ហាអនាម័យនេះ ហើយ មិនត្រូវ គាបសង្កត់ លើកម្មករនោះទេ។


 ប្រភពបានបន្ថែមទៀតថា បើសិនជាពួក គាត់នៅតែស្ងៀមខាងក្រុមហ៊ុនគេធ្វើទៅតាម ចិត្ដរបស់គេ រីឯអាជ្ញាធរក៏លោកមិនបានដឹង ដែរពីបញ្ហា សុខទុករបស់ពួកគាត់ ហើយក៏សូមអំពាវនាវ ដល់ អាជ្ញាធរ មូលដ្ឋានមេត្ដាជួយអន្ដរាគមន៍ទៅខាងរោងចក្រឱ្យទទួលយកនូវអ្វី ដែលពួក គាត់ សំណូម​ពរ​ខាងលើ៕








DAP

No comments:

Post a Comment

yes