សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី

 ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ (បូ​ពណ៌​ស) ១៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ប្រឆាំង​ទៅ​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។


 កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា មនុស្ស​រាប់​រយ​នាក់​មក​ពី​ខេត្ត​ចំនួន​១០ បាន​មក​ជួបជុំ​គ្នា​ធ្វើ​យុទ្ធនាការ​នេះ​នៅ​សួនច្បារ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ។ នៅ​ក្នុង​យុទ្ធនាការ​នោះ​ពួកគេ​បាន​អង្គុយ​តម្រៀប​គ្នា​ជា​រូប​ខ្សែ​បូ​ពណ៌​ស ដែល​ជា​និមិត្តរូប​អន្តរជាតិ​មួយ​សម្រាប់​ការ​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ។
ក្នុង​ឆ្នាំ​២០១១ នេះ គេ​បាន​លើក​យក​ពាក្យ​ស្លោក​មួយ​ថា "ការ​រួម​គ្នា​ធ្វើ​ឲ្យ​យើង​អាច​បញ្ឈប់​បាន​នូវ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ និង​នាំ​មក​នូវ​សន្តិភាព"។
នាយក​តំណាង​ប្រទេស​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី អ្នកស្រី វ៉េននី គូសាម៉ា (Wenny Kusuma) បាន​ថ្លែង​ថា ក្រុម​ការងារ​បាន​បញ្ជូន​សារ​មួយ​ដ៏​សំខាន់​ថា ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ម្នាក់ៗ​គ្រប់​គ្នា ។
យុទ្ធនាការ​ឃោសនា​ចំនួន ១៦​ថ្ងៃ នៃ​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​យេនឌ័រ ជា​និមិត្តរូប​នៃ​ការ​តភ្ជាប់​ទៅ​នឹង​ទិវា​អន្តរជាតិ​សម្រាប់​លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ ថ្ងៃ​ទី​២៥ វិច្ឆិកា ទៅ​នឹង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ៕


អាស៊ីសេរី

No comments:

Post a Comment

yes