សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

ធ្លាយ​រឿង​​​អាស្រូវ​​​មន្ត្រី​ជលផល​​​ទទួល​​ប្រាក់​​​សំណូក​​ពីបទ​ល្មើស​​​នេសាទ​​ពេល​បង្ក្រាប


សកម្មភាពបង្រ្កាបបទល្មើសនេសាទដែលមានការស៊ីសំណូក

 មន្ត្រី​​​ជលផល​​មួយ​ចំនួន​ ដែល​មាន​​​ការរួមគំនិត​​​​​ពី​សហគមន៍​​​​​​នេសាទ​​​មួយ​ចំនួន​​​ផងបាន​រងការ​​​​ចោទ​ថា បាន​ឃុបឃិត​គ្នា​​​ទទួល​​​យកប្រាក់​​​សំណូក​​​​ពី​បទ​​ល្មើស​​​នេសាទ​​​ដែល​​​​កំពុង​​​កើត​មាន​​​​ពាស​ពេញ​​​​​​តំបន់​​​ព្រៃ​​​រនាម​​បឹង​ទន្លេ​សាប​​​ ក្នុង​ភូមិ​​​សាស្ត្រ​នានា​​ក្នុង​ស្រុក​​​ឯកភ្នំ​​ ស្រុក​​សង្កែ​​ និង​ស្រុក​​​​មោង​​​ឫស្សី​ ខណៈ​​​ដែល​​​​រាជ​រដ្ឋា​​ភិបាល​​​​​ប្រកាស​បិទ​ការ​នេសាទ​​​​ទាំង​​ស្រុង​​​​​រយៈ​​​ពេល​៣ឆ្នាំ ។


ការ​បើក​​កកាយ​រឿង​​អំពើ​​​​​ពុករលួយ​​​របស់​​មន្ត្រី​​​ជំនាញ​​​ជលផល​រួមជាមួយ​​​សហគមន៍​​​​នេសាទ​​មូល​ដ្ឋាន​​ខាង​លើ​នេះ​ កើត​​ឡើង​នៅ​ពេល​ដែល​​​មន្ត្រី​ជលផល​​​និង​សហគមន៍​បង្ក្រាប​​​​​​តែ​បទ​ល្មើស​តូចតាច​របស់​ប្រជា​​ពលរដ្ឋ​​ដែល​គ្មាន​ប្រាក់​​​​សម្រាប់​​​សូក​ប៉ាន់​​​​ រីឯបទ​ល្មើស​​​​​ណរ៉ាវ ឬឡុក​ធំៗ​​ប្រវែង​​​​​រាប់​​គីឡូ​ម៉ែត្រ​​របស់​​​​អ្នក​​មាន​ប្រាក់​​បង់​​​ មន្ត្រី​​ទាំង​នេះ​​ធ្វើ​មិន​​ដឹង​មិន​ឮ​​ហើយ​ព្យាយាម​​​បើក​កាណូត​​​គេច​ទៀតផង ។ មិន​តែប៉ុណ្ណោះ​​​ មន្ត្រី​​​ខាង​លើ​​រង​ការ​​ចោទ​​ទៀតថា  បាន​ផ្តល់​​​​សញ្ញា​​មុន​ដល់​​ម្ចាស់​​​បទ​ល្មើស​​​ដែល​មាន​​ប្រាក់​​​បង់​ឱ្យ​​​ពន្លិច​​​ឧបករណ៍​​​​​បទ​ល្មើស​​​​​ផង មុន​​ពេល​​ពួក​គេ​ចុះ​​បង្ក្រាប​​។ ប៉ុន្តែ​​​​​ការ​ចោទ​​ប្រកាន់​​​នេះ​ត្រូវ​​បាន​​បដិសេធ​​ភ្លាមៗ​​​ដោយ​មន្ត្រី​​​ជលផល ។


ស្ត្រី​ម្នាក់​​ដែល​ជា​ម្ចាស់​​បទ​ល្មើស​​នេសាទ​ដែល​​ត្រូវ​បាន​​មន្ត្រី​ជលផល​​​​និង​​សហគមន៍​​​​នេសាទ​​​​កាប់​បំផ្លាញ​​​កាលពី​ថ្ងៃទី​​៩ វិច្ឆិកា​ បាន​​​​សម្រេច​​​បើក​កកាយ​​​រឿង​អាស្រូវ​​​នេះ ដោយ​និយាយ​ថា  មន្ត្រី​​​ជលផល​​ស្រុក​​​​សង្កែ​​រួមជាមួយ​​​សហគមន៍​​នេសាទ​​​​និង​អាជ្ញាធរ​​​ឃុំ​តា​ប៉ុន បានចុះ​កាប់បំផ្លាញ​​​ណរ៉ាវ​​របស់​គាត់​​​អស់​​ជាង​​​៤០០​​​​ម៉ែត្រ​ ​នៅចំណុច​​​​តាពូថៅ​ ដែល​​​នៅ​ចន្លោះ​​​ព្រំ​​​ប្រទល់​​​ឃុំ​​​រកា​​ និងឃុំ​​តាប៉ុន ស្រុក​សង្កែ​ ។ ប៉ុន្តែ​​ស្ត្រី​​ដែល​​​​​សុំ​​​មិន​​ប្រាប់​ឈ្មោះ​រូប​​នេះ​បាន​បញ្ជាក់​ថា​ ពេល​​ដែល​​​​កម្លាំង​​ជំនាញ​​​កំពុង​ប្រឹង​ប្រែង​​​កាប់​បំផ្លាញ​​​សាច់​​មង​(ណរ៉ាវ)​ របស់​​គាត់​ គាត់​បាន​​​​ចង្អុល​​​​បង្ហាញ​​​ដល់​មន្ត្រី​ទាំងនោះ​​ឱ្យ​ទៅ​បង្ក្រាប​​​​ឧបករណ៍​​ណរ៉ាវ​ ឬឡុក​ប្រវែង​​ជាង​​៤.០០០​ម៉ែត្រ​​​របស់​ឈ្មោះ​ហន ប្រពន្ធ​​ឈ្មោះ​​​ហៃ ដែល​​ នៅ​ខាង​​ជើង​​នោះ​​ប្រហែល​៥០០​ម៉ែត្រ​ តែមន្ត្រី​​ទាំង​នោះ​​បាន​តប​វិញ​​​ភ្លាមៗ​​ថា  គ្មាន​​ពេល​ទេ​ល្ងាច​​ហើយ​...​ ហើយពួក​គេ​ក៏​​ប្រមូល​​សាច់​​មង​របស់​គាត់​​​​ដាក់​​លើ​​កាណូត​​ដឹក​​​យក​ទៅ​បាត់​​​ដោយ​មិន​ខ្វល់​​​ពី​ការចង្អុល​បង្ហាញ​​​របស់​​​គាត់​ឡើយ ។


ស្ត្រី​​​ម្ចាស់​​បទ​ល្មើស​​​ដដែល​​​បាន​និយាយ​ថា មន្ត្រី​ជលផល​​បាន​បង្គាប់​ឱ្យ​​គាត់​​​​​បង់ប្រាក់​​​ចំនួន​​ពី១លាន​​ទៅ២លាន​រៀល​ ​​ឱ្យ​ទៅពួក​​គេ​​ក្នុង​ឧបករណ៍​​ណរ៉ាវ​មួយ​​​ខ្សែ តែ​​​គាត់​មាន​ការ​​យឺត​យ៉ាវ​ក្នុង​ការ​​​បង់​ប្រាក់​​​​នេះទើប​​គេ​បង្ក្រាប​​​ ។ គាត់​បញ្ជាក់​​ថា  មន្ត្រី​​​ជលផល​​​មួយ​ចំនួន​​បាន​​ឃុប​ឃិត​ជាមួយ​​​សហគមន៍​​នេសាទ​ក្នុង​ការ​​​ប្រព្រឹត្ត​​អំពើ​​​ពុក​រលួយ​​​​នេះ ។


លោក​​​​រៀល សំបូរ  ​នាយ​​ផ្នែក​​​រដ្ឋបាល​​​ជល​ផល​​​ស្រុក​​​សង្កែ​​ ដែល​គេ​ដឹង​ថា​រូប​លោក​បាន​ចុះ​ទៅ​​​បង្ក្រាប​​​បទ​ល្មើស​​នេះ​​កាលពី​​ប៉ុន្មាន​​​ថ្ងៃមុន​​ បាន​ប្រាប់​ថា បទ​​​ល្មើស​​​​​នៅ​តែ​មាន ព្រោះ​​​​ដែន​​​នេសាទ​នៅខេត្ត​​យើង​មាន​​ទំហំ​ធំ​ធេងពេក​ ​ហើយ​ការ​បង្ក្រាប​​​​​​គ្មាន​ការ​រើស​អើង​ទេ  តែលោក​​​បញ្ជាក់​​​ថា  ពេល​​នោះ​​ពេល​​វេលា​មិន​អំណោយ​​​ផលទើប​យើង​មិន​បាន​​ចុះ​​ពិនិត្យ​​ឱ្យ​គ្រប់ជ្រុងជ្រោយ ។  លោក​សំបូរ ​បាន​បន្ថែម​ថា  ​លោក​​​សូម​​​បដិសេធ​​​ចំពោះ​ការ​​​ចោទក្រុម​​​​​លោក​​​ថា មាន​ការ​​​ទទួល​​ប្រាក់​​សំណូក​​​​ពីជន​​ប្រព្រឹត្ត​​​បទ​ល្មើស​​​​នេសាទ ហើយ​កម្លាំង​​​​របស់​​​លោក​​រួមជា​​មួយ​សហគមន៍​​​នេសាទ​​កំពុង​​បន្ត​បង្ក្រាប​​​នៅ​ឡើយ ។


លោក​លី វែង នាយ​ខណ្ឌ​​​រដ្ឋ​បាល​​​ជលផល​បាត់​ដំបង​ធ្លាប់​បាន​​មាន​ប្រសាសន៍​​​ទទួល​ស្គាល់​ដែរថា ​បទល្មើស​​​នេសាទ​ពិត​ជា​​នៅ​មាន​​មែន​​តែ​មិន​​ធ្ងន់​ធ្ងរ​ទេ  ។  លោក​​បាន​ប្រាប់​​ថា​​ ដោយ ​សារ​​តែ​មន្ត្រី​ជំនាញ​​របស់​​លោក​​មាន​កម្លាំង​​​​តិច​តួច​ពេក​ ទើប​មាន​ការ​​ឆក​ល្វែង​​ក្នុង​ការ​បង្ក្រាប​​​បទ​ល្មើស​​ទាំងនេះ​ ប៉ុន្តែ​​​​លោក​បាន​​បដិសេធ​​​ដែរ​ថា គ្មាន​​ការ​ឃុបឃិត​ជាមួយ​​​អ្នក​​ប្រព្រឹត្ត​បទ​ល្មើស​​​ទេ ។


បើតាម​​​ការ​ផ្តល់​ព័ត៌​មាន​ថា​ ឧបករណ៍​​​ណរ៉ាវ​​ ​ឬឡុកល្មើស​​ច្បាប់​​​របស់​ឈ្មោះ​​​ហន ​នោះ​មាន​​​ប្រវែង​​ជាង​៤​គីឡូ​ម៉ែត្រ​នៅ​​​កន្លែង​​បង្ក្រាប​នោះ​។ ដោយ​ឡែក​បទ​ល្មើស​​ដែល​មាន​​ម្ចាស់​​​ផ្សេងទៀត​  ​នៅ​​ចំណុច​​មុខ​​ខ្មៅ​ក្នុង​​ភូមិ​​សាស្ត្រ​​​ស្រុកមោង​ឫស្សី​​​មាន​​មិន​តិច​ជាង​១០​​ខ្សែ​នោះទេ ។ នៅ​ចំណុច​​​បែក​​ថ្លាង​​ក្នុង​​​ភូមិ​សាស្ត្រ​​​​ ស្រុក​​សង្កែ​ មាន​​ប្រហែល​​​​៥​ខ្សែ​​  និង​នៅ​​ក្នុង​ស្រុក​​​ឯកភ្នំ​​​ក៏​មាន​ជា​ច្រើន​​​​​ខ្សែ​​ទៀតដែរ​ ។​​ ប្រភព​​​បាន​បញ្ជាក់​​ថា បទ​ល្មើស​​​នេះ​បច្ចុប្បន្ន​​មិន​ចាំបាច់​​​​ប្រើ​បង្គោល​​​ទេ គឺគេ​ប្រើ​ប៉ោលបណ្តែត​​​ទឹក​ ហើយ​គ្របស្មៅ​ពីលើ​ដើម្បី​​ងាយស្រួល​​​បិទបាំង​​ ។  ប៉ុន្តែ​​​បទ​ល្មើស​​​​ណា​ដែល​​​​បង់​ប្រាក់​​​​ឱ្យ​មន្ត្រី​​​ជំនាញ​​​គ្រាន់​តែ​​​ពន្លិច​​ទឹក​​ជាការ​ស្រេច៕














ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes