លោក សាង ដែលជាមន្ត្រីយោធានៅតំបន់ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានប្រាប់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ មានអ្នកភូមិចំនួន ៩នាក់ ដែលក្នុងនោះមានម្នាក់ឈ្មោះ ឃ្លាំង លួន អាយុ ២៩ឆ្នាំរស់នៅភូមិទំនប់អភិវឌ្ឍន៍ ត្រូវរបួសចំកំភួនដៃខាងឆ្វេង បានរត់គេចពីការតាមប្រមាញ់ពីក្រុមទាហានឈុនខ្មៅថៃ ចូលមកដល់ភូមិរបស់ខ្លួនវិញ ខណៈគូកនរបស់ពួកគេ ៤នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងព្រៃ។
ទោះជាបែបណា លោក កែវ តាន់ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា លោកនៅមិនទាន់បានដឹងពីករណីនេះនៅឡើយទេនៅថ្ងៃនេះ ដោយលោកបានបញ្ជាក់ថា នៅមិនទាន់ទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន។ ចំណែក លោក កេត សឿង មេឃុំអូរស្វាយ មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes