សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 23, 2011

កម្មករកាត់ដេរ ទទួលបានប្រាក់ ៥ ដុល្លារ សម្រាប់ថែទាំសុខភាព ចាប់ពីខែមករា ឆ្នាំ២០១២

 កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង នឹង​ត្រូវ​ទទួលបាន​ប្រាក់ ៥ ដុល្លារ បន្ថែម​លើ​ប្រាក់ខែ​សព្វថ្ងៃ សម្រាប់​ថែទាំ​សុខភាព ចាប់ពី​​ខែ​មករា ឆ្នាំ​២០១២​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក ហ៊ុន​សែន ក្នុង​វេទិកា​រដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៦ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១​។​


 លោក ហ៊ុន​សែន បាន​លើកឡើង​ថា ការសម្រេច​តម្លើង​ប្រាក់​បន្ថែម​ដល់​កម្មករ​កាត់ដេរ​នោះ បាន​ធ្វើឡើង ក្រោយពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​រោងចក្រ​កាត់ដេរ កាលពីពេល​កន្លង​មក ដើម្បី​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ ក្នុង​ការថែទាំ​សុខភាព​។ ដូច្នេះ​ចាប់ពី​ខែ​មករា ឆ្នាំ​២០១២ កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទាំងអស់ នឹង​ទទួលបាន​ប្រាក់​បន្ថែម ៥ ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​ថែទាំ​សុខភាព បន្ថែម​លើ​ប្រាក់ខែ​កម្មករ សព្វថ្ងៃ​ចំនួន ៦១ ដុល្លារ​។​


 លោក ហ៊ុន​សែន បាន​បន្ថែមថា ការ​ថ្នូ​រនឹង​ការព្រមព្រៀង​នេះ ខាង​រោងចក្រ​កាត់ដេរ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យារ​ពេល​យក​ពន្ធលើប្រាក់ចំណេញ ១% ដែល​ផុតកំណត់​នៅ​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៥​។​


 សេចក្តីសម្រេច​ដូច្នេះ ត្រូវបានលោក ហ៊ុន​សែន ប្រកាស​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ខាង​រោងចក្រ​កាត់ដេរ ធ្វើ​សេចក្តីប្រកាស ជូនដំណឹង​ដល់​កម្មករ​កាត់ដេរ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ​ផងដែរ​ ៕​

No comments:

Post a Comment

yes