សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 23, 2011

បុរស​អាយុ​៦៨​ឆ្នាំ​ពិការ​ភ្នែក​ទាំង​ពីរ​អាច​ដាំបាយ​ដង​ទឹក​ពុះ​អុស​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​បាន​


កំលោះ​ចាស់​អាយុ​៦៨​ឆ្នាំ ​ម្នាក់​បាន​ពិការ​ភ្នែក​ទាំង​២​រយៈ​ពេល​៤៥​ឆ្នាំ​មក​ហើយៗ​​​រយៈពេល​៣ឆ្នាំ​កន្លង​មក​នេះ​ក្រោយ​ម្ដាយ​របស់​គាត់​បាន​ស្លាប់​ទៅ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និង​កិច្ច​ការងារ​ក្នុង​ផ្ទះ​គាត់​ត្រូវ​តែ​រៀន​ធ្វើ​ដោយ​ខ្លួនឯង។​បច្ចុប្បន្ន​នេះ​បុរស​ឈ្មោះ​ អ៊ឹម សុខ​អាយុ​៦៨ឆ្នាំ​ពិការ​ភ្នែក​ទាំង​សងខាង​រស់​នៅ​ក្នុង​ខ្ទម​ស្លឹក​តូច​មួយ​តែ​ម្នាក់​ឯង​ក្នុង​ភូមិ​ថ្មី​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​នៅ​ក្នុង​ការងារ​ផ្ទះ​គាត់​អាច​ដាំបាយ​ដងទឹក​ពុះ​អុស​ដាំដំឡូង​និង​ចិញ្ចឹម​មាន់​បាន​ដោយ​ខ្លួនឯង​តែ​មិន​មែន​ងាយស្រួល​ដូច​អ្នក​ភ្នែក​ភ្លឺ​នោះ​ឡើយ។



លោក អ៊ឹម សុខ​បាន​និយាយ​ឲ្យ​ដឹង​ថា​អំពី​ប្រវត្តិ​ជីវិត​ដ៏​កំសត់​របស់​គាត់​ថា​គាត់​មាន​បងប្អូន៤នាក់​កើត​ក្នុង​ត្រកូល​កសិករ​កាលពី​អាយុ១៥ឆ្នាំ​គាត់​មាន​ជម្ងឺ​អុតធំ​ដោយសារតែ​ភាពក្រីក្រ​ជម្ងឺ​នេះ​បានធ្វើ​ឲ្យ​ភ្នែក​ម្ខាង​របស់​គាត់​ខ្វាក់​ម្ខាង។រហូតដល់​អាយុ២៥ឆ្នាំ​ក៏បាន​រាលដាល​ឆ្លង​មក​ភ្នែក​ម្ខាង​ទៀត​ធ្វើ​ឲ្យ​ងងឹតហើយក៏​ខ្វាក់​តែ​ម្ដង​ទៅ។នៅក្នុង​ឆ្នាំ១៩៧៥ក្រុមគ្រួសារ​គាត់​បាន​ជម្លៀស​ទៅ​នៅ​ស្រុក​ទឹក​ផុស​សម័យ​នោះ​គាត់​ចេះ​វេញខ្សែ​គោ​ទើប​អាច​មាន​ជីវិត​រស់​នៅក្នុង​ជំនាន់​ប៉ុលពត។ពេល​ត្រឡប់មកវិញ​គាត់​រស់នៅ​ជាមួយ​ម្ដាយ​ក្នុងភូមិ​ថ្មី​ឃុំ​តាំងក្រសាំង​បងប្អូន​គាត់២នាក់​និង​ឪពុក​គាត់​បាន​ស្លាប់​នៅសល់តែ​ប្អូនស្រី​ម្នាក់​មាន​ប្ដី​បែក​ទៅ​នៅ​ជាមួយ​គ្រួសារ។កាលបី​ឆ្នាំមុន​ម្ដាយបង្កើត​គាត់​ឈ្មោះ ធ្លក រៀល អាយុ៨៦ឆ្នាំ​បាន​ស្លាប់​ចោល​ទៅ​ គាត់​ត្រូវ​រស់​នៅក្នុង​ខ្ទម​តែម្នាក់ឯង៕










កម្ពុជាថ្មី

No comments:

Post a Comment

yes