សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

យុវតី​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​ទទួល​បានការ​ថើប​ជា​លើក​ដំបូង​


 យុវតី​វ័យក្មេង​ម្នាក់​មានឈ្មោះ​ថា​ ជេ​ម​ម៉ា​ បេន​ចា​មីន​ (Jemma​ Benjamin)​ អាយុ​ ១៨​ឆ្នាំ​បាន​ស្លាប់​ក្រោយ​ពី​សង្សារ​របស់​នាង​បាន​ថើប​នាង​ជា​លើក​ដំបូង​។


 យោង​ទៅ​តាម​សម្តី​ពី​ប៉ូលិស​បាន​អោយ​ដឹង​ថា​ នាង​បេន​ចា​មីន​ បាន​សាសង​គ្នា​យ៉ាង​រ៉ូ​មែន​ទិច​ជាមួយ​បុរស​និស្សិត​មហាវិទ្យាល័យ​ម្នាក់​ ឈ្មោះ​​ ដា​ញែ​ល​ រ៉ូ​ស​ (Daniel​ Ross)​ ហើយ​ក្រោយមក​ភ្លាមៗ​នោះ​នាង​បេន​ចា​មីន​ក៏​បាន​ផ្តួល​ខ្លួន​ទៅ​លើ​សា​ឡុ​ង​ និង​ស្លាប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​ តាម​សម្តី​របស់​រ៉ូ​ស​បាន​អោយ​ដឹង​ថា​ ​«យើង​បាន​ទៅ​ញ៉ាំ​​អី​នៅ​បារ​មួយ​កន្លែង​ ហើយ​ក៏​ត្រលប់​មក​ផ្ទះ​របស់ខ្ញុំ​វិញ​ព្រោះ​ភ្លេច​យក​ប័ណ្ណឥណទាន​ (Credit​ Card)​ ទៅ​តាម​ខ្លួន​។​ យើង​កំពុង​តែ​ជជែក​គ្នា​ ហើយ​បញ្ចប់​វិញ​នូវ​ការ​ថើប​នៅ​ពីមុខ​ទ្វារ​ចូល​ផ្ទះ​។​ យើង​បាន​ទៅ​ដល់​ចង្ក្រាន​បាយ​ និង​ទៅ​បន្ទប់ទទួលភ្ញៀវ​ ហើយ​ជេ​ម៉ា​បាន​អង្គុយ​ចុះ​នៅ​លើ​សា​ឡុ​ង​»។​


 លោក​រ៉ូ​ស​និយាយ​ថា​ ត្របកភ្នែក​របស់​កញ្ញា​បេន​ចា​មីន​ស្រាប់តែ​ចាប់​ផ្តើម​ធ្លាក់​ចុះ​ភ្លាមៗ​ ហើយ​មាត់​របស់​នាង​ចាប់​ផ្តើម​​បែក​ពពុះ​មុន​ពេល​នាង​ដួល​ស្លាប់​នៅ​ឯ​ផ្ទះ​ របស់​គាត់​នៅ​របស់​គាត់​ក្នុង​ទីក្រុង​ ប៉ុន​ទី​ព្រី​ត​។​ 


 រ៉ូ​ស​ព្យាយាម​ជួយ​សង្គ្រោះ​នាង​ដែរ​ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ​ នៅ​ពេល​ក្រុម​សង្គ្រោះ​មក​ដល់​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​ 


 រ៉ូ​ស​ប្រាប់​ទៅ​ប៉ូលិស​ថា​ យើង​គឺជា​មិត្តភក្តិ​នឹង​គ្នា​អស់​រយៈពេល​ ៣​ខែ​ហើយ​ យើង​មិន​ដែល​មាន​ទំនាក់ទំនង​រួម​ភេទ​ទេ​ ហើយ​នេះ​គឺជា​គ្រា​ដំបូង​បំផុត​ដែល​យើង​បាន​ថើប​គ្នា​។​


 នាង​ជេ​ម​ម៉ា​ បេន​ចា​មីន​ បាន​ស្លាប់​ដោយសារ​តែ​ចង្កោម​រោគ​សញ្ញា​ស្លាប់​ភ្លាមៗ​ក្នុង​វ័យ​ជំទង់​ (Sudden​ Adult​ Death​ Syndrom,​ SADS)​។​ នោះ​គឺជា​ជំងឺ​បេះដូង​ដ៏​កម្រ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ប្រហែលជា​ ៥០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​ចក្រភព​អង់គ្លេស​៕










កម្ពុជាថ្មី

No comments:

Post a Comment

yes