សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

កម្មករ​រោងចក្រម​ហានសាមវ័ន​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​ថ្ងៃ​ស្អែក

 កម្មករ​ជិត​ ៣​ពាន់​នាក់ នៅ​រោង​ចក្រ​ហានសាមវ័ន ( Handsome One ) នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​បន្ត​ទៀត ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​មួយ​នេះ ទទួល​យក​តំណាង​សហជីព ៣​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។
លោក ថៃ សាន អគ្គ​លេខាធិការ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា តំណាង​កម្មករ​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​ហ៊ុន ដែល​ប្តឹង​ពី​បទ​លួច​អាវ​រោង​ចក្រ​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ។ ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​កម្មករ​ជិត ២​ពាន់​នាក់ បាន​ដង្ហែ​ក្បូន​កូដកម្ម​អហិង្សា ទៅ​សាលា​ខណ្ឌ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ដោះ​លែង​តំណាង​កម្មករ​រូប​នេះ។
លោក​បន្ត​ថា តំណាង​សហជីព ២​នាក់​ទៀត​ក្នុង​រោង​ចក្រ ក៏​ត្រូវ​ក្រុម​ហ៊ុន​សម្រេច​ព្យួរ​ការងារ​ផង​ដែរ ដោយ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ ខណៈ​ដែល​តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន។
លោក​មាន​ប្រសាសន៍​ថា​៖ «កូដកម្ម​របស់​កម្មករ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​សម្រេច​ដោយ​តំណាង​សហជីព​ម្នាក់ ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​តាម​ការ​ទាម​ទារ។ តែ​ពួក​គេ​នៅ​តែ​ត្រូវ​ក្រុមហ៊ុន​បដិសេធ​ឲ្យ​ចូល​ធ្វើ​ការ​វិញ»។




ភ្នំពែញប៉ុស្តិ៏

No comments:

Post a Comment

yes