សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

សព​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ត្រូវ​គេ​រក​ឃើញ​នៅ​ស្រុក​កៀនស្វាយ

 សាកសព​ស្ត្រី​ម្នាក់​នៅ​តំបន់​បឹងកក់ ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​​បាន​គេ​រក​ឃើញ​ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១។


 លោក ឌឿង ភូ ជា​ស្វាមី​របស់​សព​ស្ត្រី ជា តារា បាន​ថ្លែង​ថា សាកសព​ប្រពន្ធ​គាត់​បាន​រក​ឃើញ​នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ម៉ោង ១​រសៀល។ លោក​ថ្លែង​ថា ក្រុម​គ្រួសារ និង​សាច់ញាតិ​ទាំង​អស់​កំពុង​តែ​រៀបចំ​បូជា​សព​នៅ​វត្ត​ក្បែរ​នោះ។ 

​អ្នកស្រីជា តារា រស់​នៅ​តំបន់​បឹងកក់ បាន​លោត​ពី​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
លោក ឌឿង ភូ ធ្លាប់​បាន​ថ្លែង​ថា ភរិយា​របស់​កាត់​លោត​ទឹក​សម្លាប់​ខ្លួន​ដោយសារ​តែ​តូច​ចិត្ត ចំពោះ​ការ​អភិវឌ្ឍ​តំបន់​បឹងកក់ ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​កន្លែង​រស់​នៅ​ពិត​ប្រាកដ៕



អាស៊ីសេរី

No comments:

Post a Comment

yes